យ៉ូហាន 19:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវឃើញមាតាព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់ កំពុងឈរនៅទីនោះ ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «មាតាអើយ ន៎ុះន៏ កូនរបស់មាតា»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទតឃើញម្ដាយរបស់ព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គទ្រង់ស្រឡាញ់កំពុងឈរនៅក្បែរ ក៏មានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ មើល៍! កូនរបស់អ្នក”។ Khmer Christian Bible ពេលព្រះយេស៊ូឃើញម្ដាយ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់កំពុងឈរនៅក្បែរនោះ ក៏មានបន្ទូលថា៖ «អ្នកម្ដាយអើយ! មើល៍ នេះជាកូនរបស់អ្នកម្ដាយហើយ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូឃើញមាតា ព្រមទាំងសិស្សដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ នឹងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា អាល់គីតាប អ៊ីសាឃើញម្តាយ ព្រមទាំងសិស្សដែលគាត់ស្រឡាញ់នោះឈរនៅជិត អ៊ីសាមានប្រសាសន៍ទៅម្តាយថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ |
ព្រះយេស៊ូវមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ តើការនោះអំពល់អ្វីដល់យើង? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ»។
នាងរត់ទៅប្រាប់ស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះអង្គស្រឡាញ់ថា៖ «គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងថាគេទៅទុកឯណាទេ»។
ពេត្រុសងាកទៅក្រោយ ឃើញសិស្សម្នាក់ ដែលព្រះយេស៊ូវស្រឡាញ់ កំពុងដើរតាម ជាអ្នកដែលផ្អែកលើព្រះឱរាព្រះអង្គ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាទៅដែលនឹងបញ្ជូនព្រះអង្គ?»
សិស្សនេះហើយ ដែលធ្វើបន្ទាល់ពីហេតុការណ៍ទាំងនេះ ព្រមទាំងបានកត់ត្រាទុកមកផង យើងដឹងថាបន្ទាល់របស់គាត់ ពិតជាត្រឹមត្រូវមែន។
សិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ និយាយទៅកាន់ពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលស៊ីម៉ូន-ពេត្រុសឮថាព្រះអម្ចាស់ដូច្នេះ គាត់ក៏ពាក់អាវ ព្រោះគាត់នៅខ្លួនទទេ រួចលោតចុះទៅក្នុងទឹក។