ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។
យ៉ូហាន 10:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគ្នាគេជាច្រើននិយាយថា៖ «អ្នកនោះមានអារក្សចូល ហើយឆ្កួតផង ហេតុអ្វីបានជាស្តាប់គាត់?» ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើនក្នុងពួកគេនិយាយថា៖ “អ្នកនេះមានអារក្សចូល ហើយឆ្កួតទៀត! ស្ដាប់គាត់ធ្វើអី?”។ Khmer Christian Bible ហើយពួកគេជាច្រើននិយាយថា៖ «អ្នកនេះមានអារក្សចូលរហូតដល់ឆ្កួតហើយ ហេតុអ្វីបានជាពួកអ្នកស្តាប់វា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអារក្សចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានពួកគេជាច្រើននិយាយថា អ្នកនោះមានអារក្សចូលមែន ហើយក៏ឆ្កួតផង ហេតុអ្វីបានជាស្តាប់វា អាល់គីតាប មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអ៊ីព្លេសចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។ |
ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។
ព្រះយេហូវ៉ាបានតាំងអ្នកឡើងធ្វើជាសង្ឃ ជំនួសសង្ឃយេហូយ៉ាដា ដើម្បីឲ្យមានពួកនាយកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ឲ្យអ្នកបានចាប់អស់អ្នកឆ្កួត ដែលតាំងខ្លួនឡើងធ្វើជាហោរា ដាក់គុក ដាក់ខ្នោះ។
ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយអ្នកបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល ទៅហើយ នោះចំណង់បើអស់អ្នកដែលនៅក្នុងផ្ទះ តើគេនឹងហៅកាន់តែអាក្រក់យ៉ាងណាទៅទៀត»។
កាលក្រុមគ្រួសាររបស់ព្រះអង្គឮដូច្នេះ គេក៏ចេញទៅដើម្បីឃាត់ព្រះអង្គ ដ្បិតគេថា ព្រះអង្គវង្វេងស្មារតី។
ពួកសាសន៍យូដាទូលព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ និងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យរបស់អ្នក អ្នកនោះមិនដែលភ្លក់សេចក្តីស្លាប់ទៅវិញ។
កាលលោកប៉ុលកំពុងមានប្រសាសន៍ការពារខ្លួន លោកភេស្ទុសក៏ឡើងសំឡេងកាត់ថា៖ «ប៉ុលអើយ អ្នកវង្វេងស្មារតីហើយ អ្នករៀនជាច្រើនពេកបានជាអ្នកវង្វេងស្មារតីដូច្នេះ!»