ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 6:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​នាំ​គ្នា​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ក្រុម​បូជា‌ចារ្យ​នាំ​គ្នា​សែង​ហិប​ព្រះ‌អម្ចាស់​សា​ជា​ថ្មី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យ៉ូស្វេ​លោក​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​ក៏​នាំ​គ្នា​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ក្រុម​អ៊ីមុាំ​នាំ​គ្នា​សែង​ហិបអុលឡោះ‌តាអាឡា​សា​ជា​ថ្មី។

សូមមើលជំពូក



យ៉ូស្វេ 6:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។


លោក​ម៉ូសេ​បង្គាប់​ពួក​លេវី ដែល​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ថា៖


ព្រលឹម​ស្រាង​ៗ លោក​យ៉ូស្វេ​ក្រោក​ឡើង ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ពី​ស៊ីទីម ជាមួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​មក​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅត្រើយ​ម្ខាង។


ដូច្នេះ លោក​ឲ្យ​គេ​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង​អស់​មួយ​ជុំ រួច​គេ​ត្រឡប់​ចូល​មក​ក្នុង​ជំរំ​វិញ ហើយ​សម្រាក​ពេល​យប់​ក្នុង​ជំរំ។


ពួក​សង្ឃ​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​ប្រាំ​ពីរ ដើរ​នាំ​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា ទាំង​ផ្លុំ​ត្រែ​បណ្តើរ។ ពួក​អ្នក​ប្រដាប់​អាវុធ​ដើរ​នៅ​ខាង​មុខ ហើយកម្លាំង​ការ​ពារ​ជួរ​ខាង​ក្រោយ ដើរបន្ទាប់​ពី​ហិប រី​ឯ​ពួក​សង្ឃ​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ​បណ្ដើរ។


ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ‌ទ័ព​ទល់​មុខ​នឹងក្រុង​គី‌បៀរ។