ពេលនោះ នាងសេផូរ៉ាយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសកូនប្រុសរបស់នាង ហើយទៅប៉ះនឹងជើងរបស់លោកម៉ូសេ រួចពោលថា៖ «អ្នកពិតជាប្តីរបស់ខ្ញុំមែន ដោយសារបានខ្ចាយឈាមដល់ខ្ញុំ!»។
យ៉ូស្វេ 5:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ូស្វេក៏ធ្វើកាំបិតពីថ្ម ហើយធ្វើពិធីកាត់ស្បែកឲ្យពួកកូនចៅអ៊ីស្រាអែល នៅត្រង់គីបៀថ-ហារ៉ាឡុត ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីកាត់ស្បែកឲ្យជនជាតិអ៊ីស្រាអែលនៅលើភ្នំហារ៉ាឡុត ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ូស្វេក៏ធ្វើកាំបិតពីថ្ម ហើយកាត់ស្បែករបស់ពួកកូនចៅអ៊ីស្រាអែល នៅត្រង់ភ្នំហារ៉ាឡុត អាល់គីតាប យ៉ូស្វេក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីខតាន់ឲ្យជនជាតិអ៊ីស្រអែលនៅលើភ្នំហារ៉ាឡុត។ |
ពេលនោះ នាងសេផូរ៉ាយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសកូនប្រុសរបស់នាង ហើយទៅប៉ះនឹងជើងរបស់លោកម៉ូសេ រួចពោលថា៖ «អ្នកពិតជាប្តីរបស់ខ្ញុំមែន ដោយសារបានខ្ចាយឈាមដល់ខ្ញុំ!»។
បន្ទាប់មក ព្រះយេស៊ូវប្រាប់ពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យគេលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។
នៅគ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកឲ្យប្រជាជនអ៊ីស្រាអែលជាថ្មីម្ដងទៀត»។
លោកយ៉ូស្វេបានធ្វើពិធីកាត់ស្បែកឲ្យពួកគេ ដោយព្រោះមូលហេតុដូច្នេះ ប្រុសៗជាអ្នកចម្បាំងទាំងប៉ុន្មាន ដែលបានចេញពីស្រុកអេស៊ីព្ទមក បានស្លាប់តាមផ្លូវនៅទីរហោស្ថាន ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ។