ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 4:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង បាន​ឆ្លង​ទៅ​នៅ​ខាង​មុខប្រជា‌ជន​អ៊ីស្រា‌អែលទាំង​ប្រដាប់​អាវុធ ដូចលោក​ម៉ូសេ​បាន​បង្គាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ​បង្គាប់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ចៅ​រូបេន នឹង​ពួក​កូន​ចៅ​កាឌ់ ហើយ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ក៏​ឆ្លង​ទៅ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​ពាក់​ស្រាប់ ដូច​ជា​ម៉ូសេ​បាន​ប្រាប់

សូមមើលជំពូក

អាល់គីតាប

កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​សេចក្តី​ដែល​ម៉ូសា​បង្គាប់

សូមមើលជំពូក



យ៉ូស្វេ 4:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះ​បាន​នាំ​គេ​តាម​ផ្លូវ​វាង ឆ្លង​កាត់​ទី​រហោ‌ស្ថាន ឆ្ពោះ​ទៅ​សមុទ្រ​ក្រហម ។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ។


កូន​ចៅ​របស់​កាដ រាប់​តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។


តែ​យើង​ខ្ញុំ​នឹង​កាន់​អាវុធ​ជា​ទ័ព​ស្រួច នាំ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​យើង​បាន​នាំ​ពួកគេ​ចូល​ទៅ​ដល់​ទី​កន្លែង​របស់​ពួកគេ។ ឯ​កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំផែង​រឹង​មាំ ការពារ​ពី​អ្នក​ស្រុក​នៅ​ទី​នេះ។


នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​កាន់​កាប់ ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ថ្នឹក​ចម្បាំង ត្រូវ​ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។


កាដ​បាន​រើស​យក​ចំណែក​ដ៏ល្អ​សម្រាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ មាន​ចំណែក​បម្រុង​ទុក​សម្រាប់​មេ​ដឹក​នាំ គេ​បាន​មក​ជា‌មួយ​ពួក​មេ​នៃ​បណ្ដា‌ជន ក៏​បាន​សម្រេច​សេចក្ដី​យុត្តិ​ធម៌​នៃ​ព្រះ‌យេហូវ៉ា និង​បញ្ញត្តិ​របស់ព្រះ‌អង្គ​ដល់​អ៊ីស្រា‌អែល»។


ប្រពន្ធ កូន​តូចៗ និង​ហ្វូង​សត្វ​របស់​អ្នក ត្រូវ​ទុក​នៅ​ក្នុង​ស្រុក​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ តែ​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឆ្លង​នាំ​មុខ​ពួក​បង​ប្អូន​របស់​អ្នក ទាំង​ប្រដាប់​អាវុធ ដើម្បី​ជួយ​ពួកគេ


កាល​ប្រជា‌ជនទាំង​អស់​បាន​ឆ្លង​ផុត​ហើយ ហិប​នៃ​ព្រះ‌យេហូវ៉ា និង​ពួក​សង្ឃក៏​ឆ្លង​ទៅ​នៅ​ខាង​មុខប្រជា‌ជន។


ពួក​គេ​មាន​ចំនួន​ប្រហែល​បួន​ម៉ឺន​នាក់ទាំង​ប្រដាប់​អាវុធ ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ទំនាប​ក្រុង​យេរីខូរ។