ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 4:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​សង្ឃ​ដែល​សែង​ហិប នាំ​គ្នា​ឈរ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​លោក​យ៉ូស្វេ​ប្រាប់​ប្រជា‌ជន​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ប្រជា‌ជន​នាំ​គ្នា​ឆ្លងយ៉ាង​ប្រញាប់‌ប្រញាល់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​បូជា‌ចារ្យ​សែង​ហិប​នាំ​គ្នា​ឈប់​នៅ​ចំ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​ប្រជា‌ជន​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​យ៉ូស្វេ គឺ​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​ផ្ដែផ្ដាំ​លោក​យ៉ូស្វេ។ ប្រជា‌ជន​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ឆ្លង​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​សង្ឃ​ជា​អ្នក​សែង​ហឹប គេ​ឈរ​នៅ​កណ្តាល​ទន្លេ​យ័រដាន់​នោះ ដរាប​ដល់​គ្រប់​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​យ៉ូស្វេ ឲ្យ​ប្រាប់​ដល់​បណ្តាជន​បាន​សំរេច ជា​ការ​ដែល​ត្រូវ​នឹង​គ្រប់​ទាំង​សេចក្ដី ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ​ដែរ ឯ​ពួក​ជន​ទាំង‌ឡាយ គេ​ក៏​នាំ​គ្នា​ឆ្លង​ទៅ​ដោយ​ប្រញាប់‌ប្រញាល់

សូមមើលជំពូក

អាល់គីតាប

ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប នាំ​គ្នា​ឈប់​នៅ​ចំ​កណ្តាល​ទន្លេ​យ័រដាន់ រហូត​ដល់​ប្រជា‌ជន​ធ្វើ​តាម​បន្ទូល​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​យ៉ូស្វេ គឺ​ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ម៉ូសា​បាន​ផ្តែផ្តាំ​យ៉ូស្វេ។ ប្រជា‌ជន​ក៏​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ឆ្លង​ទៅ។

សូមមើលជំពូក



យ៉ូស្វេ 4:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​ប្រញាប់​ប្រញាល់ ហើយ​មិន‌បង្អង់នឹង ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឡើយ។


គេ​នាំ​គ្នា​យក​ម្សៅ​ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​អាច​បង្អែ‌បង្អង់​បាន​ទេ ក៏​មិន​បាន​រៀប​ចំ​ម្ហូប‌ម្ហា​សម្រាប់​តាម​ផ្លូវ​ឡើយ។


កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។


ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍ យើង​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​តម្លៃ ដែល​ដាក់​យ៉ាង​មាំ‌មួន អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​ភ័យ​ខ្លាច​ឡើយ។


ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​បាន​ស្តាប់​អ្នក នៅ​វេលា​ដែល​យើង​គាប់​ចិត្ត ហើយ​យើង​បាន​ជួយ​អ្នក នៅ​ថ្ងៃ​ដែល​យើង​សង្គ្រោះ »។ មើល៍ វេលា​ដែល​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ គឺ​ឥឡូវ​នេះ​ហើយ! មើល៍ ថ្ងៃ​ដែល​ព្រះ‌សង្គ្រោះ គឺ​ឥឡូវ​នេះ​ហើយ!


លោក​ម៉ូសេ​បាន​សរ​សេរ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ប្រគល់​ជូន​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និងជូន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។


ពេល​អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូរ ពួកមេ​ដឹក​នាំ​ក្រុង​យេរីខូរ​ក៏​ច្បាំង​នឹង​អ្នក​រាល់​គ្នា ហើយ​មាន​សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេត សាសន៍​គើកា‌ស៊ី សាសន៍​ហេវី និង​សាសន៍​យេប៊ូស រួម​ជាមួយ​ដែរ តែ​យើង​បាន​ប្រគល់ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។


កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី​ទាំង​មូល បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់ នោះ​ទឹក​ទន្លេ​យ័រ​ដាន់​នឹង​ត្រូវ​កាត់​ផ្តាច់​លែង​ហូរ ហើយ​ទឹក​ដែល​ហូរ​ចុះ​ពី​លើមក នឹង​បង្គរ​ឡើង​ជា​គំនរ»។


កាល​ប្រជា‌ជនទាំង​អស់​បាន​ឆ្លង​ផុត​ហើយ ហិប​នៃ​ព្រះ‌យេហូវ៉ា និង​ពួក​សង្ឃក៏​ឆ្លង​ទៅ​នៅ​ខាង​មុខប្រជា‌ជន។


លោក​យ៉ូស្វេ​ដាក់​ថ្ម​ដប់ពីរ​ដុំ​នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​របស់​ពួក​សង្ឃ​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​បាន​ឈរ ហើយ​ថ្ម​ទាំង​នោះ​ក៏​តាំង​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។