អស់រយៈពេលជាយូរមកហើយ អ្នករាល់គ្នាមិនបានបោះបង់ចោលបងប្អូនរបស់ខ្លួន រហូតមកដល់ថ្ងៃនេះ គឺបានគោរពតាមបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
យ៉ូស្វេ 22:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាបានកាន់តាមគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ា បានបង្គាប់ដល់អ្នករាល់គ្នាហើយ ក៏បានស្តាប់តាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាគោរពតាមសេចក្ដីទាំងអស់ដែលលោកម៉ូសេ ជាអ្នកបម្រើព្រះអម្ចាស់ បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសម្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាបានកាន់តាមគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ា បានបង្គាប់មកឯងហើយ ក៏បានស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ដែរ អាល់គីតាប គាត់និយាយថា៖ «អ្នករាល់គ្នាគោរពតាមសេចក្តីទាំងអស់ដែលម៉ូសាជាអ្នកបម្រើអុលឡោះតាអាឡា បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសំដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។ |
អស់រយៈពេលជាយូរមកហើយ អ្នករាល់គ្នាមិនបានបោះបង់ចោលបងប្អូនរបស់ខ្លួន រហូតមកដល់ថ្ងៃនេះ គឺបានគោរពតាមបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។