កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។
យ៉ូស្វេ 19:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមត៌ករបស់ពួកកូនចៅស៊ីម្មាន គឺបានដកយកពីចំណែករបស់ពួកកូនចៅយូដា ដ្បិតចំណែកពួកកូនចៅយូដាធំពេក គេនៅមិនអស់ ហេតុនេះហើយបានជាពួកកូនចៅស៊ីម្មាន បានមត៌កនៅកណ្ដាលមត៌ករបស់ពួកយូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែកមកចែកឲ្យកូនចៅស៊ីម្មាន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម្មានស្ថិតនៅកណ្ដាលទឹកដីយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមរដកពួកកូនចៅស៊ីម្មាននេះ គឺបានដកយកពីចំណែកពួកកូនចៅយូដា ដ្បិតចំណែកពួកកូនចៅយូដាធំពេក គេនៅមិនអស់ទេ ហេតុនោះបានជាពួកកូនចៅស៊ីម្មានបានមរដករបស់គេ នៅកណ្តាលមរដករបស់ពួកយូដា។ អាល់គីតាប ដោយទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែក មកចែកឲ្យកូនចៅស៊ីម្មាន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម្មាន ស្ថិតនៅកណ្តាលទឹកដីយូដា។ |
កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។
ប៉ុន្ដែ កាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានអ្វីនៅសល់ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គឺម្នាក់ៗប្រមូលបានល្មមតែខ្លួនបរិភោគប៉ុណ្ណោះ។
ជាប់នឹងទឹកដីរបស់រូបេន ចាប់ពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធយូដា។
កុលសម្ព័ន្ធណាដែលមានគ្នាច្រើន ត្រូវចែកមត៌កឲ្យច្រើន ហើយកុលសម្ព័ន្ធណាមានគ្នាតិច ត្រូវចែកមរតកឲ្យតិច។ គ្រប់កុលសម្ព័ន្ធត្រូវទទួលមត៌កតាមចំនួនដែលគេបានរាប់។
ឆ្នោតទីបីត្រូវចំលើពួកកូនចៅសាប់យូឡូន តាមពូជអំបូររបស់គេ ឯទឹកដីជាមត៌ករបស់គេលាតសន្ធឹងរហូតដល់សារីឌ។
និងស្រុកទាំងអស់ដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់បាអាឡាត-ប្អៀរ និងរ៉ាម៉ាត ដែលនៅស្រុកត្បូង។ នេះហើយជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅស៊ីម្មាន តាមពូជអំបូររបស់គេ។