ក្រុងទាំងនោះ និងភូមិនានាដែលនៅជុំវិញ ជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅដាន់ តាមពូជអំបូររបស់គេ។
យ៉ូស្វេ 19:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានបែងចែកទឹកដីនៅស្រុកនោះដល់គ្នាជាមត៌ករួចហើយ ពួកកូនចៅអ៊ីស្រាអែលក៏ប្រគល់មត៌កមួយចំណែក នៅកណ្ដាលពួកគេដល់លោកយ៉ូស្វេ ជាកូនលោកនុន ទុកជាមត៌ក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលជនជាតិអ៊ីស្រាអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនលោកយ៉ូស្វេ ជាកូនរបស់លោកនូន ទុកជាមត៌កដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានចែកស្រុកជាមរដកដល់គ្នា តាមព្រំប្រទល់រួចហើយ នោះពួកកូនចៅអ៊ីស្រាអែលក៏ឲ្យមរដកដល់យ៉ូស្វេជាកូននុន នៅជាកណ្តាលស្រុកគេដែរ អាល់គីតាប កាលជនជាតិអ៊ីស្រអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនយ៉ូស្វេ ជាកូនរបស់លោកនូនទុកជាមត៌កដែរ។ |
ក្រុងទាំងនោះ និងភូមិនានាដែលនៅជុំវិញ ជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅដាន់ តាមពូជអំបូររបស់គេ។
គេប្រគល់ក្រុងធីមណាត-សេរ៉ា នៅស្រុកភ្នំរបស់អេប្រាអិម ជូនដល់លោក តាមបង្គាប់ព្រះយេហូវ៉ា ដូចជាលោកបានសូម រួចលោកក៏សង់ទីក្រុង ហើយតាំងទីលំនៅនៅទីនោះ។
គេបានបញ្ចុះសពលោកនៅព្រំដី ដែលជាមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។