បេន-ហាដាដក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងទីក្រុងទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់
យ៉ូស្វេ 19:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងទាំងនេះ និងភូមិនានាដែលនៅជុំវិញ ជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅណែបថាលី តាមពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងទាំងនេះ នឹងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅណែបថាលី តាមគ្រួគេទាំងប៉ុន្មាន។ អាល់គីតាប ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ |
បេន-ហាដាដក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងទីក្រុងទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់
ជាប់នឹងទឹកដីរបស់អេស៊ើរ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធណែបថាលី។
យីរ៉ូន មីកដាល-អែល ហូរែម បេត-អាណាត និងបេត-សេមែស ទាំងអស់មានដប់ប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
ចាប់ឆ្នោតទីប្រាំពីរត្រូវចំលើកុលសម្ព័ន្ធនៃពួកកូនចៅដាន់ តាមពូជអំបូររបស់គេ។