ចេញពីទីនោះបន្តទៅខាងកើត ឆ្ពោះទៅទិសថ្ងៃរះ ទៅដល់គីតា-ហេភើរ និងអ៊ីតា-កាស៊ីន ហើយទៅដល់រីម៉ូន រួចបត់ទៅនេយ៉ា
យ៉ូស្វេ 19:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងជើង ព្រំប្រទល់នេះបត់ឆៀងទៅដល់ហាណាថូន ហើយទៅផុតត្រង់ជ្រលងភ្នំយីបថា-អែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រំប្រទល់នេះវាងទៅខាងជើងហាណាថូន ហើយទៅដល់ជ្រោះយីបថា-អែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចក៏បត់ទៅឯខាងជើងដល់ហាណាថូន ហើយចេញមកក្នុងច្រកភ្នំយីបថា-អែល អាល់គីតាប ព្រំប្រទល់នេះវាងទៅខាងជើងហាណាថូន ហើយទៅដល់ជ្រោះយីបថា-អែល។ |
ចេញពីទីនោះបន្តទៅខាងកើត ឆ្ពោះទៅទិសថ្ងៃរះ ទៅដល់គីតា-ហេភើរ និងអ៊ីតា-កាស៊ីន ហើយទៅដល់រីម៉ូន រួចបត់ទៅនេយ៉ា
និងក្រុងកាថាត ណាហាឡាល ស៊ីមរ៉ុន យីដាឡា និងបេថ្លេហិម ទាំងអស់មានដប់ពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
រួចបត់ទៅទិសខាងកើត ទៅដល់បេត-ដាកុន ហើយជាប់នឹងសាប់យូឡូន និងជ្រលងភ្នំយីបថា-អែល រួចបន្តទៅខាងជើង ដល់បេត-អេមែក និងណេអែល ហើយបន្តទៅខាងជើង រហូតដល់ក្រុងកាបួល