កាលព្រះបាទយ៉ាប៊ីនជាស្តេចក្រុងហាសោរបានឮពីហេតុការណ៍ទាំងនេះ ស្ដេចក៏ផ្ញើសារទៅព្រះបាទយ៉ូបាប់ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ុន និងទៅស្តេចក្រុងអាកសាប
យ៉ូស្វេ 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកយ៉ូស្វេវិលត្រឡប់មកវិញ ហើយចាប់យកក្រុងហាសោរ ហើយកាប់ស្តេចរបស់ក្រុងនោះដោយដាវ ឯក្រុងហាសោរនេះ ពីដើមជារាជធានីនៃនគរទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកយ៉ូស្វេវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាសោរ ព្រមទាំងប្រហារស្ដេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាសោរជារាជធានីនៃអាណាចក្រទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ យ៉ូស្វេក៏បត់មកចាប់យកក្រុងហាសោរ ហើយកាប់ស្តេចគេដោយដាវ ឯក្រុងហាសោរនេះ ពីដើម ជាក្រុងធំ ត្រួតលើនគរទាំងនោះ អាល់គីតាប ពេលនោះ យ៉ូស្វេវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាសោរ ព្រមទាំងប្រហារស្តេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាសោរ ជារាជធានីនៃអាណាចក្រទាំងនោះ។ |
កាលព្រះបាទយ៉ាប៊ីនជាស្តេចក្រុងហាសោរបានឮពីហេតុការណ៍ទាំងនេះ ស្ដេចក៏ផ្ញើសារទៅព្រះបាទយ៉ូបាប់ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ុន និងទៅស្តេចក្រុងអាកសាប
ដូច្នេះ ព្រះយេហូវ៉ាក៏លក់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសែត-កូយីម។