យ៉ូប 41:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នា ទៅវិញទៅមកយ៉ាងស្អិតល្មួត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា អាល់គីតាប ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នា ទៅវិញទៅមកយ៉ាងស្អិតល្មួត។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ។
ពេលនោះ មានចាស់ទុំម្នាក់ពោលមកខ្ញុំថា៖ «កុំយំអី មើល៍! សិង្ហដែលកើតពីកុលសម្ព័ន្ធយូដា ជាឫសកែវព្រះបាទដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះបាន»។