នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ។
នោះសូមឲ្យប្រពន្ធខ្ញុំទៅបម្រើប្រុសផ្សេង ហើយឲ្យគេរួមរ័កជាមួយនាងទៅចុះ
នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចាំមើល យើងនឹងបណ្ដាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេក និងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ
ដ្បិតឯងបានធ្វើការនោះដោយសម្ងាត់ តែយើងនឹងធ្វើការនេះនៅទីពន្លឺវិញ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ"»។
នោះសូមឲ្យស្មាខ្ញុំ បានសណ្តកចេញពីឆ្អឹងស្លាបប្រចៀវ ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ។
កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទនឹងត្រូវស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោន ដែលអង្គុយលើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់ស្រីបម្រើដែលនៅខាងក្រោយត្បាល់កិន និងអស់ទាំងកូនច្បងក្នុងហ្វូងសត្វទៀតផង។
ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវដោះស្បៃអ្នកចេញ ហើយបកសម្លៀកបំពាក់អ្នកចុះ ចូរសើយសំពត់អ្នកឡើង ហើយដើរកាត់ទន្លេទៅ។
ហេតុនោះ យើងនឹងលើកប្រពន្ធគេឲ្យដល់អ្នកដទៃ ហើយស្រែចម្ការរបស់គេដល់ពួកអ្នក ដែលនឹងគ្រប់គ្រងតទៅ ដ្បិតតាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំជាងគេ សុទ្ធតែលោភលន់ ចាប់តាំងពីហោរា រហូតដល់សង្ឃ គ្រប់គ្នាប្រព្រឹត្តសេចក្ដីភូតភរ។
ស្ត្រីពីរនាក់កំពុងតែកិនម្សៅ ម្នាក់ត្រូវយកទៅ ហើយម្នាក់ទៀតទុកនៅ។
អ្នកនឹងដណ្ដឹងប្រពន្ធ តែបុរសម្នាក់ទៀតនឹងរួមដំណេកជាមួយនាង។ អ្នកនឹងសង់ផ្ទះ តែមិនបានឡើងនៅទេ អ្នកនឹងដាំចម្ការទំពាំងបាយជូរ តែមិនបានបរិភោគផលឡើយ។