គេក៏នាំពួកទាហានរបស់ខ្លួនទាំងអស់ លើកចេញទៅច្បាំងនឹងអ៊ីសម៉ាអែល ជាកូននេថានា ក៏ប្រទះគ្នាត្រង់ស្រះធំនៅគីបៀន
យេរេមា 41:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯពួកជនទាំងឡាយ ដែលនៅជាមួយអ៊ីសម៉ាអែល កាលបានឃើញយ៉ូហាណាន ជាកូនការា និងពួកមេទ័ពដែលនៅជាមួយហើយ នោះគេមានចិត្តអរណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនដែលលោកអ៊ីស្មាអែលចាប់នាំមកជាមួយ ឃើញលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយលោក គេត្រេកអរយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកជនទាំងឡាយ ដែលនៅជាមួយនឹងអ៊ីសម៉ាអែល កាលបានឃើញយ៉ូហាណាន ជាកូនការា នឹងពួកមេទ័ពដែលនៅជាមួយហើយ នោះគេមានចិត្តអរណាស់ អាល់គីតាប ប្រជាជនដែលលោកអ៊ីស្មាអែលចាប់នាំមកជាមួយ ឃើញលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយលោក គេត្រេកអរយ៉ាងខ្លាំង។ |
គេក៏នាំពួកទាហានរបស់ខ្លួនទាំងអស់ លើកចេញទៅច្បាំងនឹងអ៊ីសម៉ាអែល ជាកូននេថានា ក៏ប្រទះគ្នាត្រង់ស្រះធំនៅគីបៀន
ដូច្នេះ ពួកជនដែលអ៊ីសម៉ាអែលបានចាប់ពីមីសប៉ាដឹកនាំទៅជាឈ្លើយទាំងប៉ុន្មាន គេក៏វិលត្រឡប់មកខាងយ៉ូហាណាន ជាកូនការាវិញ។