អ័រ៉ៅណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំ តើទ្រង់យាងមករកទូលបង្គំមានការអ្វី?» ព្រះបាទដាវីឌឆ្លើយថា៖ «មកទិញលានស្រូវរបស់ឯង ដើម្បីនឹងស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ដើម្បីដកសេចក្ដីវេទនានេះចេញពីប្រជាជនទៅ»។
យេរេមា 32:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហោរាយេរេមាមានប្រសាសថា៖ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេរេមាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យេរេមានិយាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ប្រាប់ដូច្នេះ អាល់គីតាប យេរេមាមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: |
អ័រ៉ៅណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំ តើទ្រង់យាងមករកទូលបង្គំមានការអ្វី?» ព្រះបាទដាវីឌឆ្លើយថា៖ «មកទិញលានស្រូវរបស់ឯង ដើម្បីនឹងស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ដើម្បីដកសេចក្ដីវេទនានេះចេញពីប្រជាជនទៅ»។
គេនឹងនាំស្ដេចសេដេគាទៅក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែយើងប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើអ្នករាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ?
ហាណាមាល ជាកូនសាលូម ឪពុកមារបស់អ្នក នឹងមកនិយាយជាមួយអ្នកថា សូមទទួលទិញចម្ការរបស់ខ្ញុំដែលនៅអាណាថោតទៅ ដ្បិតអំណាចដែលនឹងលោះបងប្អូន នោះស្រេចនឹងអ្នកទេ។