ធ្វើដូចម្តេចឲ្យអ្នកបានថា អ្នកមិនសៅហ្មង ហើយមិនបានគោរពតាមអស់ទាំងព្រះបាលសោះ។ ចូរមើលស្នាមផ្លូវដែលអ្នកដើរនៅវាលច្រកភ្នំ ហើយយល់ពីការដែលអ្នកបានធ្វើនោះចុះ អ្នកជាសត្វអូដ្ឋក្រមុំយ៉ាងលឿន ហើយសាវា។
យេរេមា 2:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ហេតុអ្វីបានជាអ្នករាល់គ្នាចង់តនឹងយើងដូច្នេះ? អ្នករាល់គ្នាបានរំលងចំពោះយើងហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាអ្នករាល់គ្នារករឿង យើងដូច្នេះ? អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ហេតុអ្វីបានជាឯងរាល់គ្នាចង់តនឹងអញដូច្នេះ ឯងរាល់គ្នាបានរំលងចំពោះអញហើយ អាល់គីតាប ហេតុអ្វីបានជាអ្នករាល់គ្នារករឿង យើងដូច្នេះ? អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងយើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ធ្វើដូចម្តេចឲ្យអ្នកបានថា អ្នកមិនសៅហ្មង ហើយមិនបានគោរពតាមអស់ទាំងព្រះបាលសោះ។ ចូរមើលស្នាមផ្លូវដែលអ្នកដើរនៅវាលច្រកភ្នំ ហើយយល់ពីការដែលអ្នកបានធ្វើនោះចុះ អ្នកជាសត្វអូដ្ឋក្រមុំយ៉ាងលឿន ហើយសាវា។
ប៉ុន្តែ អ្នកថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីខ្ញុំហើយ យើងនឹងកាត់ទោសអ្នកដោយព្រោះអ្នកថា អ្នកគ្មានធ្វើបាបឡើយដូច្នេះ។
ចូរមើលទៅទីខ្ពស់ត្រងិលទាំងប៉ុន្មាន ហើយមើលចុះ! តើមិនមែនជាកន្លែង ដែលអ្នកបានដេកជាមួយទេឬ? អ្នកបានអង្គុយចាំគូកំណាន់តាមផ្លូវ ដូចជាសាសន៍អារ៉ាប់នៅទីរហោស្ថានដែរ ហើយអ្នកបានធ្វើឲ្យស្រុកអាប់ឱន ដោយអំពើផិតក្បត់ និងអំពើទុច្ចរិតរបស់អ្នក។
ចូររត់ទៅមកតាមផ្លូវក្រុងយេរូសាឡិមមើល ឲ្យដឹងឥឡូវ ចូរស្វែងរកនៅទីធ្លាទាំងប៉ុន្មានមើល បើមានអ្នកណាមួយ គឺបើមានមនុស្សណា ដែលប្រព្រឹត្តដោយសុចរិត ឬដែលស្វែងរកសេចក្ដីពិត នោះយើងនឹងអត់ទោសដល់ទីក្រុងនេះ។
ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ដល់អ្នកធំបំផុតក្នុងពួកគេ សុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ ហើយចាប់តាំងពីហោរាទៅដល់សង្ឃ គ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ។
អ៊ីស្រាអែលទាំងមូលបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះអង្គ ហើយបានងាកបែរ មិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា និងសម្បថដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។
ឥឡូវនេះ យើងដឹងថា សេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងសម្រាប់ពួកអ្នកដែលសិ្ថតនៅក្រោមក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់ ហើយឲ្យពិភពលោកទាំងមូល ស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះ។