វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាភាជនៈមួយក្នុងចំណោមភាជនៈដែលធ្វើពីដី។ តើដីឥដ្ឋពោលទៅកាន់ជាងស្មូនថា តើអ្នកកំពុងធ្វើអ្វីហ្នឹង? ឬថា ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ ដែរឬ?
យេរេមា 18:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋខូចនៅដៃគាត់ នោះគាត់ធ្វើជាភាជនៈផ្សេងទៀត តាមដែលគាត់យល់ឃើញថាគួរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាជាងស្មូនឃើញថូដែលគាត់កំពុងសូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយផ្សេងទៀត ដែលគាប់ចិត្តគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាភាជនៈ ដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ។ អាល់គីតាប ពេលណាជាងស្មូនឃើញថូដែលគាត់កំពុងសូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយផ្សេងទៀត ដែលគាប់ចិត្តគាត់។ |
វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាភាជនៈមួយក្នុងចំណោមភាជនៈដែលធ្វើពីដី។ តើដីឥដ្ឋពោលទៅកាន់ជាងស្មូនថា តើអ្នកកំពុងធ្វើអ្វីហ្នឹង? ឬថា ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ ដែរឬ?
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរដូច្នេះថា៖ ឱពួកវង្សអ៊ីស្រាអែលអើយ តើយើងគ្មានអំណាចនឹងធ្វើដល់អ្នករាល់គ្នា ដូចជាជាងស្មូននេះបានធ្វើដែរទេឬ? មើល៍! ឱពួកវង្សអ៊ីស្រាអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា អ្នករាល់គ្នាក៏នៅក្នុងដៃយើងយ៉ាងនោះដែរ។