ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។
ម៉ាថាយ 8:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអារក្សបានអង្វរព្រះអង្គថា៖ «បើទ្រង់បណ្តេញយើង សូមបញ្ជូនយើងចូលទៅក្នុងហ្វូងជ្រូកនោះទៅ»។ ព្រះគម្ពីរខ្មែរសាកល អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវថា៖ “បើសិនព្រះអង្គបណ្ដេញយើងខ្ញុំ សូមឲ្យយើងខ្ញុំទៅក្នុងហ្វូងជ្រូកនោះទៅ”។ Khmer Christian Bible ពេលនោះ ពួកអារក្សបានអង្វរព្រះអង្គថា៖ «បើព្រះអង្គបណ្ដេញយើង សូមបញ្ជូនយើងទៅក្នុងហ្វូងជ្រូកនោះចុះ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអារក្សអង្វរព្រះយេស៊ូថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឲ្យចូលទៅក្នុងជ្រូកមួយហ្វូងនេះទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកអារក្សនោះក៏ទូលអង្វរទ្រង់ថា បើទ្រង់បណ្តេញយើង សូមអនុញ្ញាតឲ្យយើងចូលទៅនៅក្នុងហ្វូងជ្រូកនោះចុះ អាល់គីតាប ពួកអ៊ីព្លេសអង្វរអ៊ីសាថា៖ «បើលោកចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឲ្យចូលទៅក្នុងជ្រូកមួយហ្វូងនេះទៅ»។ |
ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។
កុំឲ្យអ្វីដែលបរិសុទ្ធទៅឆ្កែ ក៏កុំបោះកែវមុក្តារបស់អ្នកនៅមុខជ្រូក ក្រែងលោវាជាន់ឈ្លី ហើយត្រឡប់មកខាំត្របាក់អ្នក»។
ព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «ទៅចុះ!» អារក្សក៏ចេញទៅ ហើយចូលទៅក្នុងហ្វូងជ្រូក។ រំពេចនោះ ស្រាប់តែហ្វូងជ្រូកទាំងហ្វូងក៏បោលចុះតាមចំណោតច្រាំង ចូលទៅក្នុងសមុទ្រ ហើយលង់ទឹកងាប់អស់ទៅ។
ហើយវិញ្ញាណអាក្រក់ទាំងនោះ អង្វរព្រះអង្គថា៖ «សូមបញ្ជូនយើងឲ្យចូលក្នុងជ្រូកទាំងនោះទៅ!»
ហើយស្រែកយ៉ាងខ្លាំងថា៖ «ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គនៅចំពោះព្រះថា សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំឡើយ»។
ហេតុនេះ ឱស្ថានសួគ៌ និងអស់អ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ដ្បិតអារក្សបានចុះមករកអ្នករាល់គ្នាទាំងក្រេវក្រោធជាខ្លាំង ព្រោះវាដឹងថា ពេលវេលាវានៅខ្លីណាស់!»។