អាប់សាឡុមមានរាជឱង្ការទៅហ៊ូសាយថា៖ «តើអ្នកសងគុណដល់សម្លាញ់អ្នកយ៉ាងហ្នឹងឬ? ហេតុអ្វីបានជាអ្នកមិនទៅតាមសម្លាញ់ទៅ?»
ម៉ាថាយ 26:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ចូរធ្វើទៅចុះ!» ពេលនោះ គេក៏ចូលមកចាប់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“សម្លាញ់អើយ អ្នកមកដើម្បីអ្វី?”។ ពេលនោះ ពួកគេក៏ចូលមកជិត លូកដៃចាប់ព្រះយេស៊ូវ។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ! អ្នកមកដើម្បីអ្វី ចូរធ្វើចុះ» បន្ទាប់មក ពួកគេក៏ចូលមកជិត ហើយលូកដៃចាប់ព្រះយេស៊ូ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេស៊ូវទ្រង់មានបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វីធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់អ៊ីសា។ |
អាប់សាឡុមមានរាជឱង្ការទៅហ៊ូសាយថា៖ «តើអ្នកសងគុណដល់សម្លាញ់អ្នកយ៉ាងហ្នឹងឬ? ហេតុអ្វីបានជាអ្នកមិនទៅតាមសម្លាញ់ទៅ?»
សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយបានបរិភោគអាហាររបស់ទូលបង្គំ ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ ។
ប៉ុន្តែ លោកឆ្លើយទៅម្នាក់ក្នុងចំណោមពួកគេថា "សម្លាញ់អើយ ខ្ញុំមិនធ្វើខុសចំពោះអ្នកទេ តើអ្នកមិនយល់ព្រមជាមួយប្រាក់ពីរកាក់នេះឬ?
ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សម្លាញ់អើយ! ម្តេចបានជាអ្នកចូលមកក្នុងទីនេះ ដោយមិនស្លៀកពាក់សម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។
តែព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើបមួយខ្សឺតដូច្នេះឬ?»