ប៉ុន្តែ បើអ្នកបម្រើនោះអាក្រក់ ហើយគិតក្នុងចិត្តថា ចៅហ្វាយរបស់ខ្ញុំក្រមកដល់ណាស់
ម៉ាថាយ 25:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះអស់រយៈពេលជាយូរក្រោយមក ចៅហ្វាយរបស់អ្នកបម្រើទាំងនោះត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយពួកគេ។ ព្រះគម្ពីរខ្មែរសាកល “លុះយូរក្រោយមក ចៅហ្វាយរបស់បាវបម្រើទាំងនោះក៏ត្រឡប់មកវិញ ហើយគិតបញ្ជីនឹងពួកគេ។ Khmer Christian Bible លុះអស់រយៈពេលជាយូរក្រោយមក ម្ចាស់របស់បាវបម្រើទាំងនោះក៏ត្រលប់មកវិញ និងបានទូទាត់បញ្ជីជាមួយពួកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យូរក្រោយមក ចៅហ្វាយរបស់បាវទាំងនោះត្រឡប់មកវិញ គិតបញ្ជីនឹងគេ អាល់គីតាប លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។ |
ប៉ុន្តែ បើអ្នកបម្រើនោះអាក្រក់ ហើយគិតក្នុងចិត្តថា ចៅហ្វាយរបស់ខ្ញុំក្រមកដល់ណាស់
ប៉ុន្តែ អ្នកដែលបានទទួលមួយពាន់ គាត់ចេញទៅ ហើយជីកដីកប់ប្រាក់ចៅហ្វាយរបស់ខ្លួនទុក។
សូម្បីព្រះបាទដាវីឌក៏ថ្លែងអំពីព្រះពររបស់ពួកអ្នកដែលព្រះរាប់ជាសុចរិត ដោយមិនគិតពីការប្រព្រឹត្តិថា៖
ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។
បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងដែលបង្រៀនគេនឹងត្រូវទទួលការជំនុំជម្រះតឹងរឹងជាងគេ។