ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ ដែលជំពាក់ប្រាក់ពីរកោដិ មកជួបស្ដេច
ម៉ាថាយ 25:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ឲ្យទៅម្នាក់ប្រាំពាន់ ម្នាក់ទៀតពីរពាន់ ហើយម្នាក់ទៀតមួយពាន់ គឺឲ្យម្នាក់ៗតាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចគាត់ក៏ចេញទៅ។ ព្រះគម្ពីរខ្មែរសាកល លោកប្រគល់ប្រាំឋាឡាន់ដល់ម្នាក់ ពីរឋាឡាន់ដល់ម្នាក់ទៀត ហើយមួយឋាឡាន់ដល់ម្នាក់ទៀត តាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចចេញដំណើរទៅស្រុកឆ្ងាយ។ Khmer Christian Bible គាត់បានឲ្យបាវបម្រើម្នាក់ៗទៅតាមសមត្ថភាពផ្ទាល់ខ្លួនរបស់គេ គឺម្នាក់ប្រាំឋាឡាន់ ម្នាក់ពីរឋាឡាន់ និងម្នាក់ទៀតមួយឋាឡាន់ រួចគាត់ក៏ចេញដំណើរទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានឲ្យប្រាក់ទៅម្នាក់៥ពាន់ ម្នាក់ទៀត២ពាន់ ហើយអ្នកទីបី១ពាន់ គឺឲ្យគ្រប់គ្នាតាមដំរិះគេរៀងខ្លួន រួចក៏ចេញទៅ អាល់គីតាប គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗ តាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។ |
ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ ដែលជំពាក់ប្រាក់ពីរកោដិ មកជួបស្ដេច
«ចូរស្តាប់រឿងប្រៀបធៀបមួយទៀត មានបុរសម្នាក់ជាម្ចាស់ចម្ការ បានធ្វើចម្ការទំពាំងបាយជូរមួយ គាត់ធ្វើរបងព័ទ្ធជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែក្នុងចម្ការ ហើយសង់ប៉មមួយ។ បន្ទាប់មក គាត់ប្រវាស់ចម្ការនោះទៅឲ្យពួកអ្នកធ្វើចម្ការ ហើយក៏ចេញទៅស្រុកមួយផ្សេងទៀត។
ប៉ុន្ដែ អ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ អ្នកនោះនឹងត្រូវវាយតិច ហើយអស់អ្នកណាដែលគេប្រគល់ទុកឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង»។
ប៉ុន្តែ អ្នករាល់គ្នាម្នាក់ៗត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយប្រពន្ធក៏ត្រូវគោរពប្តីរបស់ខ្លួនដែរ។