មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។
ម៉ាថាយ 24:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះអង្គគង់នៅទីរហោស្ថាន" នោះកុំចេញទៅឡើយ។ បើគេថា "មើល៍ ព្រះអង្គគង់នៅក្នុងបន្ទប់" នោះក៏កុំជឿឲ្យសោះ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ប្រសិនបើគេប្រាប់អ្នករាល់គ្នាថា: ‘មើល៍! ព្រះអង្គនៅទីរហោស្ថាន!’ កុំចេញទៅឡើយ; ឬបើគេថា: ‘មើល៍! ព្រះអង្គនៅក្នុងបន្ទប់’ ក៏កុំជឿគេដែរ Khmer Christian Bible ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា ព្រះអង្គនៅទីរហោឋាន នោះកុំចេញទៅឲ្យសោះ ឬថា មើល៍ ព្រះអង្គនៅក្នុងបន្ទប់ នោះកុំជឿឲ្យសោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅវាលរហោស្ថានឯណោះ!” កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!” ក៏កុំជឿពាក្យគេដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ អាល់គីតាប បើមានគេប្រាប់អ្នករាល់គ្នាថា “អាល់ម៉ាហ្សៀសនៅវាលរហោស្ថានឯណោះ!”កុំចេញទៅតាមគេឡើយ ឬមួយបើគេថា “គាត់នៅក្នុងបន្ទប់ឯណេះ!”ក៏កុំជឿពាក្យគេដែរ |
មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។
ដ្បិតកូនមនុស្សនឹងមក ដូចផ្លេកបន្ទោរ ដែលចាំងពន្លឺភ្លែតៗ ពីទិសខាងកើត ដល់ទិសខាងលិច។
ដូច្នេះ អ្នកមិនមែនជាសាសន៍អេស៊ីព្ទ ដែលបាននាំការបះបោរថ្មីៗនេះ ហើយនាំឃាតកបួនពាន់នាក់ចូលទៅក្នុងទីហោរស្ថាននោះទេឬ?»