ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 20:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​ចេញ​ម្តង​ទៀត​នៅ​ថ្ងៃ​ត្រង់ និង​នៅ​ម៉ោង​ប្រហែល​បី​រ​សៀល ហើយ​ធ្វើ​ដដែល​ដូច​មុន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ក៏​ចេញទៅ​។ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់​និង​ម៉ោងបីរសៀល​លោក​ក៏​ចេញទៅ​ម្ដងទៀត ហើយ​ធ្វើ​ដូចគ្នា​។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​ក៏​ទៅ។​ គាត់​ក៏​ចេញ​ទៅ​ម្ដង​ទៀត​ នៅ​ប្រហែល​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ និង​ម៉ោង​បី​រសៀល​ គាត់​ក៏​ធ្វើ​ដូច​ពី​មុន។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ។ ម្ចាស់​ចម្ការ​ចេញ​ទៅ​សា​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ដប់‌ពីរ និង​ម៉ោង​បី​រសៀល ហើយ​ជួល​អ្នក​ផ្សេង​តាម​របៀប​ដដែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​ថ្ងៃ​ត្រង់ ហើយ​ពេល​ម៉ោង​៣​រសៀល គាត់​ក៏​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ទៀត

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ។ ម្ចាស់​ចម្ការ​ចេញ​ទៅ​សា​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ដប់‌ពីរ និង​ម៉ោង​បី​រសៀល ហើយ​ជួល​អ្នក​ផ្សេង​តាម​របៀប​ដដែល។

សូមមើលជំពូក



ម៉ាថាយ 20:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​និយាយ​ទៅ​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ចម្ការ​ដែរ​ទៅ ខ្ញុំ​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​តាម​ត្រឹម‌ត្រូវ" គេ​ក៏​ទៅ។


លុះ​ប្រហែល​ជា​ម៉ោង​ប្រាំ​ល្ងាច លោក​ចេញ​ទៅ​ឃើញ​នៅ​មាន​មនុស្ស​ខ្លះ​ទៀត​កំពុង​ឈរ ហើយ​លោក​ក៏​សួរ​គេ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច​ដូច្នេះ?"


តាំង​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​នោះ​ទាំង​មូល


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​មក​មើល​ចុះ!» គេ​ក៏​ទៅ ឃើញ​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ ហើយ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នោះ។ ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នៅ​ពេល​ថ្ងៃ តើ​មិន​មាន​ដប់ពីរ​ម៉ោង​ទេ​ឬ? បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ឡើយ ព្រោះ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។


នៅ​ទី​នោះ មាន​អណ្តូង​របស់​លោក​យ៉ាកុប ហើយ​ដោយ​ព្រះ‌យេស៊ូវ​ធ្វើ​ដំណើរ​អស់​កម្លាំង ទ្រង់​ក៏​គង់​នៅ​មាត់​អណ្តូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។


ថ្ងៃមួយ ពេល​រសៀល​ប្រហែល​ជា​ម៉ោង​បី លោក​បាន​ឃើញ​និមិត្ត​មួយ​យ៉ាង​ច្បាស់ គឺ​បាន​ឃើញ​ទេវតា​របស់​ព្រះ​ចូល​មក ហើយ​ពោល​មក​កាន់​លោក​ថា៖ «កូនេ‌លាស​អើយ!»


នៅ​ថ្ងៃ​បន្ទាប់ កាល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ទី​ក្រុងនោះ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ ប្រហែលជា​ពេល​ថ្ងៃ​ត្រង់។


ថ្ងៃ​មួយ នៅ​ពេល​ម៉ោង​បី​រសៀល ជា​ពេល​ដែល​ត្រូវ​អធិស្ឋាន លោក​ពេត្រុស និង​លោក​យ៉ូហាន បាន​ឡើង​ទៅ​ព្រះ‌វិហារ​ជាមួយ​គ្នា។