ហើយបង្គាប់ថា ស្ដេចមានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ដរាបដល់យើងមកវិញដោយសុខសាន្ត»។
ម៉ាថាយ 18:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគាត់មិនព្រមទេ ផ្ទុយទៅវិញ គាត់បែរជាចាប់អ្នកនោះយកទៅដាក់គុក រហូតទាល់តែបានសងបំណុលរួច។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែគាត់មិនព្រមទេ ផ្ទុយទៅវិញគាត់យកអ្នកនោះទៅដាក់គុក រហូតទាល់តែអ្នកនោះសងអ្វីដែលជំពាក់។ Khmer Christian Bible ប៉ុន្ដែគាត់មិនព្រមទេ បែរជាយកអ្នកនោះទៅដាក់គុក រហូតដល់សងអ្វីៗដែលជំពាក់នោះអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែវាមិនព្រមទេ ត្រឡប់ជាបានចាប់អ្នកនោះ នាំទៅដាក់គុកវិញ ទាល់តែបានសងបំណុលរួច អាល់គីតាប ប៉ុន្ដែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ |
ហើយបង្គាប់ថា ស្ដេចមានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ដរាបដល់យើងមកវិញដោយសុខសាន្ត»។
អ្នកណាដែលចុកត្រចៀកមិនស្តាប់ ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
ដូច្នេះ គូកនរបស់អ្នកនោះក៏ក្រាបចុះ ហើយអង្វរគាត់ថា "សូមមេត្តាពន្យាពេលឲ្យគ្នាផង គ្នានឹងសងឯង"។
កាលពួកគូកនរបស់គាត់ឃើញដូច្នោះ គេមានចិត្តឈឺឆ្អាលជាខ្លាំង ហើយគេនាំគ្នាទៅទូលប្រាប់ចៅហ្វាយរបស់ខ្លួន ពីការទាំងប៉ុន្មានដែលបានកើតឡើង។