ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 18:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពេត្រុស​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​បង‌ប្អូន​របស់​ទូល‌បង្គំ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូល‌បង្គំ តើ​ទូល‌បង្គំ​ត្រូវ​អត់​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ពេត្រុស​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ បើសិន​បងប្អូន​របស់ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវតែ​លើកលែងទោស​ឲ្យ​គាត់​ប៉ុន្មានដង? រហូតដល់​ប្រាំពីរដង​ឬ​?”។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ លោក​ពេត្រុស​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​បងប្អូន​របស់​ខ្ញុំ​ប្រព្រឹត្ត​បាប​ចំពោះ​ខ្ញុំ​ តើ​ឲ្យ​ខ្ញុំ​លើកលែង​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង?​ រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​ពេត្រុស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ បើ​បងប្អូន​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ‌ពីរ​ដង​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខណ​នោះ​ពេត្រុស​ក៏​មក​ឯ​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់​ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង តើ​ដល់​៧​ដង​ឬ​អី

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ពេត្រុស​ចូល​មក​ជិត​អ៊ីសា ហើយ​សួរ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ បើ​បង​ប្អូន​ចេះ​តែ​ប្រព្រឹត្ដ​អំពើ​បាប​មក​លើ​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​អត់​ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?»។

សូមមើលជំពូក



ម៉ាថាយ 18:21
2 ការដាក់ឲ្យឆ្លើយតបគ្នា  

«ប្រសិន‌បើ​មាន​បង‌ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​អ្នក ចូរ​ទៅ​ប្រាប់​អ្នក​នោះ​ឲ្យ​ដឹង​ពី​កំហុស​របស់​គាត់ ក្នុង​ពេល​ដែល​មាន​តែ​អ្នក និង​គាត់​ប៉ុណ្ណោះ។ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង‌ប្អូន​នោះ​មក​វិញ។