ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 14:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​នាំ​គ្នា​មក​យក​សព​ទៅ​បញ្ចុះ ហើយ​ក៏​យក​ដំណឹង​នេះ​ទៅ​ទូល​ថ្វាយ​ព្រះ‌យេស៊ូវ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រោយមក ពួក​សិស្ស​របស់​យ៉ូហាន​បាន​ចូលមក​យក​សព​ទៅ​បញ្ចុះ ហើយ​ទៅ​ទូល​ព្រះយេស៊ូវ​។

សូមមើលជំពូក

Khmer Christian Bible

ពួក​សិស្ស​របស់​គាត់​បាន​ចូល​មក​យក​សព​គាត់​ទៅ​បញ្ចុះ​ ហើយ​ក៏​មក​រៀបរាប់​ប្រាប់​ព្រះយេស៊ូ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​សិស្ស​របស់​លោក​យ៉ូហាន​មក​យក​សព​លោក​ទៅ​បញ្ចុះ ហើយ​នាំ​គ្នា​យក​ដំណឹង​ទៅ​ទូល​ព្រះ‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​សិស្ស​យ៉ូហាន​ក៏​មក​យក​សព​ទៅ​កប់ រួច​ទៅ​ទូល​ព្រះ‌យេស៊ូវ។

សូមមើលជំពូក

អាល់គីតាប

ពួក​សិស្ស​របស់​យ៉ះយ៉ា មក​យក​សព​គាត់​ទៅ​បញ្ចុះ ហើយ​នាំ​គ្នា​យក​ដំណឹង​ទៅ​ជម្រាប​អ៊ីសា។

សូមមើលជំពូក



ម៉ាថាយ 14:12
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យក​ក្បាល​របស់​លោក​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា។


កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ទ្រង់​ក៏​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​កន្លែង​មួយ​ស្ងាត់​ដោយ​ឡែក​តែ​មួយ​អង្គ​ឯង ពេល​មហា‌ជន​បាន​ដឹង គេ​ក៏​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា ដើរ​ទៅ​តាម​ព្រះ‌អង្គ។


កាល​ពួក​សិស្ស​របស់​លោក​បាន​ឮ​ដំណឹង​នេះ គេ​ក៏​នាំ​គ្នា​ចូល​មក​យក​សព​របស់​លោក ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។


បុរសៗ​ដែល​គោរព​កោត​ខ្លាច​ព្រះ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ ហើយ​យំ‌សោក​នឹង​លោក​ជា​ខ្លាំង។