ម៉ាថាយ 14:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ព្រះបាទហេរ៉ូឌ ជាស្តេចអនុរាជ បានឮដំណឹងអំពីព្រះយេស៊ូវ ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ស្ដេចត្រាញ់ហេរ៉ូឌបានឮដំណឹងអំពីព្រះយេស៊ូវ Khmer Christian Bible គ្រានោះ ហេរ៉ូឌជាស្ដេចត្រាញ់បានឮដំណឹងអំពីព្រះយេស៊ូ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ* បានជ្រាបអំពីព្រះកិត្តិនាមរបស់ព្រះយេស៊ូ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ហេរ៉ូឌ ជាស្តេចអនុរាជ ទ្រង់បានឮល្បីពីព្រះយេស៊ូវ អាល់គីតាប នៅគ្រានោះ ស្តេចហេរ៉ូដ ជាស្ដេចអនុរាជ បានជ្រាបអំពីកិត្ដិនាមរបស់អ៊ីសា |
ប៉ុន្តែ គេចេញទៅ ហើយផ្សព្វផ្សាយឲ្យគេដឹងអំពីព្រះអង្គពាសពេញស្រុកនោះទាំងមូល។
ព្រះអង្គមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរប្រយ័ត្ន មិនត្រូវទុកចិត្តនឹងដំបែរបស់ពួកផារិស៊ី និងដំបែរបស់ពួកហេរ៉ូឌឡើយ»។
សូម្បីតែព្រះបាទហេរ៉ូឌក៏រកមិនឃើញដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅជួបទ្រង់ ហើយមិនឃើញថាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ។
នៅឆ្នាំទីដប់ប្រាំ ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាទេសាភិបាលនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន
ប៉ុន្តែ កាលលោកបានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជរបស់ព្រះអង្គ និងពីគ្រប់ទាំងការអាក្រក់ដែលព្រះបាទហេរ៉ូឌបានធ្វើ
នាងយ៉ូអាន់ ប្រពន្ធរបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូឌ នាងស៊ូសាន និងស្ត្រីឯទៀតៗជាច្រើន ដែលផ្គត់ផ្គង់ព្រះអង្គ និងពួកសិស្សដោយធនធានរបស់ខ្លួន។
ក្នុងក្រុមជំនុំក្រុងអាន់ទីយ៉ូក មានហោរា និងគ្រូបង្រៀន គឺលោកបាណាបាស លោកស៊ីម្មានដែលហៅថានីគើរ លោកលូគាសអ្នកស្រុកគីរេន លោកម៉ាណាអេន ជាប្អូនចិញ្ចឹមរបស់ព្រះបាទហេរ៉ូឌ ជាអនុរាជ និងលោកសុល។
ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំង