មានពូជខ្លះទៀតធ្លាក់ទៅលើដីថ្ម មិនសូវមានដី ពូជនោះដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។
ម៉ាកុស 4:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សខ្លះទៀត ប្រៀបបាននឹងដីមានថ្ម ដែលពូជធ្លាក់លើ។ កាលគេឮព្រះបន្ទូល គេទទួលភា្លម ដោយអំណរ ព្រះគម្ពីរខ្មែរសាកល គ្រាប់ពូជដែលត្រូវបានសាបព្រោះលើកន្លែងសម្បូរថ្ម គឺមនុស្សបែបនេះ: នៅពេលពួកគេឮព្រះបន្ទូលហើយ ពួកគេក៏ទទួលយកភ្លាមដោយអំណរ Khmer Christian Bible អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលព្រោះចុះទៅលើកន្លែងមានថ្ម ពេលគេឮព្រះបន្ទូលក៏ទទួលយកភ្លាមដោយអំណរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកភ្លាមដោយអំណរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលទទួលពូជក្នុងកន្លែងថ្ម ក៏ដូចគ្នាដែរ កាលណាគេឮព្រះបន្ទូល នោះគេទទួលភ្លាមដោយអំណរ អាល់គីតាប មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់បន្ទូលនៃអុលឡោះហើយ គេទទួលយកភ្លាម ដោយអំណរ |
មានពូជខ្លះទៀតធ្លាក់ទៅលើដីថ្ម មិនសូវមានដី ពូជនោះដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។
មនុស្សខ្លះប្រៀបបាននឹងដីផ្លូវ ដែលព្រះបន្ទូលព្រោះចុះទៅ កាលគេឮ អារក្សសាតាំងក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្តគេទៅភា្លម។
តែមិនចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺនៅជាប់តែមួយរយៈខ្លីប៉ុណ្ណោះ លុះពេលកើតមានទុក្ខលំបាក ឬការបៀតបៀនចូលមក ដោយព្រោះព្រះបន្ទូល គេក៏បោះបង់ចោលភា្លម។
ដ្បិតព្រះបាទហេរ៉ូឌខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ដូច្នេះ ទ្រង់ក៏ការពារលោក។ កាលទ្រង់បានស្តាប់លោក ទ្រង់ក៏មានព្រះហឫទ័យរារែកជាខ្លាំង ប៉ុន្តែ ទ្រង់បានស្តាប់លោកដោយអំណរ។
ពូជដែលធ្លាក់លើថ្ម គឺអស់អ្នកដែលនៅពេលឮព្រះបន្ទូល នោះក៏ទទួលដោយអំណរ តែមិនចាក់ឫសសោះ គេជឿតែមួយភ្លែត ហើយនៅពេលមានការល្បងល គេក៏រសាយចិត្តទៅវិញ។
ឯលោកយ៉ូហាន លោកជាចង្កៀងដែលឆេះ ហើយភ្លឺ អ្នករាល់គ្នាក៏ចូលចិត្ត អរសប្បាយក្នុងពន្លឺរបស់លោកមួយគ្រាដែរ។
ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកប៉ុលថា៖ «តើអ្នកកំពុងតែបញ្ចុះបញ្ចូលយើង ឲ្យត្រឡប់ជាគ្រីស្ទបរិស័ទរហ័សយ៉ាងនេះឬ?»
ស៊ីម៉ូនផ្ទាល់ក៏ជឿដែរ ហើយក្រោយពីបានទទួលពិធីជ្រមុជទឹករួចហើយ គាត់ក៏នៅជាប់ជាមួយលោកភីលីពរហូត ហើយគាត់មានសេចក្ដីអស្ចារ្យ ដោយឃើញទីសម្គាល់ និងការអស្ចារ្យធំៗដែលបានកើតឡើង។