ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 14:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​គាត់​រត់​ចោល​សំពត់​ទេស​ឯក​នោះ ទៅ​តែ​ខ្លួន​ទទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ក៏​ចោល​ក្រណាត់ផាឌិប​នោះ រត់គេច​ទៅ​ទាំង​ខ្លួនទទេ​។

សូមមើលជំពូក

Khmer Christian Bible

គាត់​ក៏​រត់​គេច​ទាំង​អាក្រាត​ ទាំង​របូត​ក្រណាត់​ទេស​ឯក​ចេញ​ពី​ខ្លួន​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តែ​គាត់​ចោល​សំពត់​រត់​ទៅ​ខ្លួន​ទទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​ចាប់​គាត់ តែ​គាត់​រត់​រួច​ចោល​សំពត់​នោះ នៅ​តែ​ខ្លួន​ទទេ។

សូមមើលជំពូក

អាល់គីតាប

តែ​គាត់​ចោល​សំពត់​រត់​ទៅ​ខ្លួន​ទទេ។

សូមមើលជំពូក



ម៉ាកុស 14:52
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ក៏​ចាប់​អាវ​របស់​លោក ទាំង​និយាយ​ថា៖ «មក​ដេក​ជា‌មួយ​ខ្ញុំ!»។ ប៉ុន្ដែ លោក​យ៉ូសែប​រលាស់​អាវ​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ក្រៅ។


សាតាំង​ទូល​តប​ថា៖ «ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​សុខ​ចិត្ត​លះ‌បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ


មាន​កំលោះ​ម្នាក់​ដែល​ដើរ​តាម​ព្រះ‌អង្គ មាន​តែ​សំពត់​ទេស‌ឯក​មួយ​ផ្ទាំង​បិទ​បាំង​ខ្លួន។ គេ​បាន​ចាប់​គាត់


គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ​ជួប​សម្ដេច​សង្ឃ ហើយ​ពួក​សង្គ្រាជ ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ​ទាំង​អស់ បាន​មក​ជួប​ជុំ​គ្នា។