ស្ដេចជាអម្ចាស់ជីវិតរបស់យើង គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំង ព្រះអង្គត្រូវគេចាប់ចូលក្នុងអង្គប់ ព្រះអង្គហើយដែលយើងធ្លាប់ពោលថា «យើងរាល់គ្នាសូមជ្រកក្រោមម្លប់ដ៏ត្រជាក់ របស់ព្រះអង្គ ក្នុងចំណោមពួកសាសន៍ដទៃ»។
ម៉ាកុស 14:46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេក៏លូកដៃមកចាប់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកគេក៏លូកដៃចាប់ព្រះអង្គ។ Khmer Christian Bible ហើយពួកគេក៏លូកដៃចាប់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេលូកដៃទៅចាប់ទ្រង់ អាល់គីតាប ពួកគេនាំគ្នាចាប់អ៊ីសា។ |
ស្ដេចជាអម្ចាស់ជីវិតរបស់យើង គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំង ព្រះអង្គត្រូវគេចាប់ចូលក្នុងអង្គប់ ព្រះអង្គហើយដែលយើងធ្លាប់ពោលថា «យើងរាល់គ្នាសូមជ្រកក្រោមម្លប់ដ៏ត្រជាក់ របស់ព្រះអង្គ ក្នុងចំណោមពួកសាសន៍ដទៃ»។
ពេលគាត់មកដល់ គាត់ចូលទៅរកព្រះអង្គភា្លម ដោយទូលថា៖ «រ៉ាប៊ី!» រួចគាត់ថើបព្រះអង្គ។
ប៉ុន្តែ ក្នុងចំណោមពួកអ្នកដែលឈរជិត មានម្នាក់ហូតដាវកាប់បាវបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។
តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។
ពួកភីលីស្ទីនក៏ចូលមកចាប់គាត់ ហើយខ្វេះភ្នែកគាត់ រួចនាំចុះទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកចងគាត់ ឲ្យគាត់បង្វិលត្បាល់កិននៅក្នុងគុក។