ម៉ាកុស 14:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍! អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ ព្រះគម្ពីរខ្មែរសាកល ក្រោកឡើងមក យើងនាំគ្នាទៅ។ មើល៍! អ្នកដែលក្បត់ខ្ញុំមកជិតដល់ហើយ”។ Khmer Christian Bible ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំ វាជិតមកដល់ហើយ។ អាល់គីតាប ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ |
ព្រះអង្គយាងមកជាលើកទីបី ហើយមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ ហើយសម្រាកទៀតឬ? ល្មមហើយ ពេលកំណត់មកដល់ហើយ កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សមានបាប។
កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ មកដល់ភា្លម មានទាំងបណ្ដាជនមួយក្រុម កាន់ដាវ និងកាន់ដំបងមកជាមួយ។ អ្នកទាំងនោះមកពីពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ។