ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 10:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាកុប និង​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ចូល​មក​ជិត​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ សូម​លោក​គ្រូ​យល់​ព្រម​តាម​សំណូម​របស់​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ យ៉ាកុប និង​យ៉ូហាន​ជា​កូន​របស់​សេបេដេ​បាន​ចូលមកជិត​ព្រះយេស៊ូវ ទូលថា​៖ “លោកគ្រូ យើងខ្ញុំ​ចង់សុំ​ឲ្យ​លោក​ធ្វើ​សម្រាប់​យើងខ្ញុំ នូវ​អ្វីក៏ដោយដែល​យើងខ្ញុំ​សុំ”។

សូមមើលជំពូក

Khmer Christian Bible

លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​ ជា​កូន​លោក​សេបេដេ​បាន​មក​រក​ព្រះអង្គ​ និង​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ចង់​ឲ្យ​លោក​ធ្វើ​តាម​សំណូម​របស់​យើង»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ចូល​មក​គាល់​ព្រះ‌យេស៊ូ​ទូល​ថា៖ «ព្រះ‌គ្រូ! សូម​មេត្តា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខណ​នោះ យ៉ាកុប នឹង​យ៉ូហាន ជា​កូន​សេបេដេ ក៏​មក​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្ដី​សំណូម​របស់​យើង​ខ្ញុំ​ផង

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក​យ៉ាកកូប និង​យ៉ូហាន ជា​កូន​លោក​សេបេដេ ចូល​មក​ជួប​អ៊ីសា ជម្រាប​ថា៖ «តួន! សូម​មេត្ដា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក



ម៉ាកុស 10:35
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ទូល‌បង្គំ​សូម​តែ​សេចក្ដី​មួយ​ពី​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ» ព្រះ‌នាង​ឆ្លើយ​តប​ថា៖ «ចូរ​ពោល​ឲ្យ​អស់​សេចក្ដី​ទៅ​ចុះ»។


«មាតា​ចង់​សូម​ការ​តូច​មួយ​ពី​បុត្រ សូម​កុំ​ប្រកែក​ឡើយ»។ ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «សូម​មាតា​មាន​ព្រះ‌សវនីយ៍​មក​ចុះ ទូល‌បង្គំ​មិន​ប្រកែក​ទេ»។


ពេល​យាង​ហួស​ពី​ទី​នោះ​បន្តិច ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកុប ជា​កូន​សេបេដេ និង​យ៉ូហាន​ជា​ប្អូន កំពុង​តែ​ជួស​ជុល​សំណាញ់​នៅ​ក្នុង​ទូក​ជា​មួយ​សេបេដេ​ជា​ឪពុក ព្រះ‌អង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»


ព្រះ‌អង្គ​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌ហឫ‌ទ័យ​តាន​តឹង ហើយ​តប់​ប្រមល់​ជា​ខ្លាំង។


ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះ‌អង្គ​ឡើយ លើក​លែង​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ។


ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូវ​បាន​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​មួយ​ខ្ពស់ ដាច់​ដោយ​ឡែក​ពី​គេ។ ពេល​នោះ ព្រះ‌អង្គ​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ។