ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។
ពួកចៅហ្វាយ 8:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឌាន និងពួកបីរយនាក់ដែលនៅជាមួយ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែគេនៅតែដេញតាមសត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌាន និងទ័ពទាំងបីរយនាក់ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយហត់ខ្លាំងណាស់ទៅហើយក្ដី ក៏ពួកគេនៅតែដេញតាមខ្មាំងសត្រូវតទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឌាន នឹងពួក៣០០នាក់ដែលនៅជាមួយ ក៏មកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែចេះតែខំដេញតាមគេទៅ អាល់គីតាប លោកគេឌាន និងទ័ពទាំងបីរយនាក់បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយហត់ខ្លាំងណាស់ទៅហើយក្តី ក៏ពួកគេនៅតែដេញតាមខ្មាំងសត្រូវតទៅទៀត។ |
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
គេចាប់បានមេដឹកនាំទាំងពីររបស់សាសន៍ម៉ាឌាន គឺអូរិប សៀប។ គេបានសម្លាប់អូរិប នៅត្រង់ថ្មរបស់អូរិប ហើយគេសម្លាប់សៀប នៅត្រង់ធុងគាបផ្លៃទំពាំងបាយជូររបស់សៀប។ បន្ទាប់មក គេដេញតាមពួកម៉ាឌានបន្តទៀត រួចគេយកក្បាលរបស់អូរិប និងសៀប មកជូនគេឌាន នៅត្រើយម្ខាងទន្លេយ័រដាន់។
ព្រះបានប្រគល់អូរិប និងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងអ្នករាល់គ្នាបាន?» កាលលោកមានប្រសាសន៍ដូច្នេះរួចហើយ កំហឹងរបស់គេចំពោះលោកក៏ស្ងប់។
ប៉ុន្តែ ដាវីឌ និងបួនរយនាក់ចេះតែខំដេញតាមទៅទៀត ទុកពីររយនាក់ឲ្យនៅ ដោយគេល្វើយ និងឆ្លងជ្រោះបេសោរទៅមិនបាន។
រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវដេញតាមពួកនោះឬទេ? តើនឹងបានទាន់គេឬទេ?»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខាន»។