ស្ដេចមានរាជឱង្ការសួរគេថា៖ «តើបុរសដែលមកជួបនឹងអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងយ៉ាងដូចម្ដេច?»
ពួកចៅហ្វាយ 8:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេឌានសួរសេបាស និងសាលមូណាថា៖ «តើមនុស្សដែលអ្នកបានសម្លាប់នៅតាបោរនោះ មានភិនភាគដូចម្ដេច?» គេឆ្លើយឡើងថា៖ «អ្នកទាំងនោះមានភិនភាគដូចជាលោកដែរ គេម្នាក់ៗមានសណ្ឋានដូចកូនស្តេច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកគេឌានសួរទៅស្ដេចសេបាស និងស្ដេចសាល់មូណាថា៖ «តើមនុស្សដែលពួកឯងបានសម្លាប់នៅភ្នំតាបោរនោះ មានភិនភាគដូចម្ដេច?»។ គេឆ្លើយឡើងថា៖ «ពួកគេមានភិនភាគដូចលោកដែរ គឺម្នាក់ៗដូចបុត្រស្ដេច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ លោកសួរសេបាស នឹងសាលមូន៉ាថា ពួកមនុស្សដែលឯងបានសំឡាប់នៅតាបោរនោះ តើជាយ៉ាងណា គេឆ្លើយឡើងថា អ្នកទាំងនោះប្រហែលដូចជាលោកដែរ គ្រប់គ្នាមានលំនាំឫកពារដូចជាកូនស្តេច អាល់គីតាប បន្ទាប់មក លោកគេឌានសួរទៅស្តេចសេបាស និងស្តេចសាល់មូណាថា៖ «តើមនុស្សដែលពួកឯងបានសម្លាប់នៅភ្នំតាបោរនោះ មានភិនភាគដូចម្តេច?»។ គេឆ្លើយឡើងថា៖ «ពួកគេមានភិនភាគដូចអ្នកដែរ គឺម្នាក់ៗដូចបុត្រស្តេច»។ |
ស្ដេចមានរាជឱង្ការសួរគេថា៖ «តើបុរសដែលមកជួបនឹងអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះ មានរូបរាងយ៉ាងដូចម្ដេច?»
គ្រប់គ្នាពោលតែពាក្យភូតភរ ដល់អ្នកជិតខាងរបស់ខ្លួន គេពោលដោយបបូរមាត់បញ្ចើចបញ្ចើ និងដោយមានចិត្តពីរ។
ព្រះអង្គបានបង្កើតទិសខាងជើង និងទិសខាងត្បូង ឯភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងព្រះនាមព្រះអង្គដោយអំណរ។
មានទាំងខ្សែក្រវាត់នៅចង្កេះ ហើយក្បាលជួតដោយឈ្នួលមានរំភាយសំយុងចុះ គ្រប់គ្នាមានភាពមើលទៅដូចជាកូនស្តេច តាមបែបពួកក្រុងបាប៊ីឡូន ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គេ។
មនុស្សទាំងនោះជាពួកដែលចេះតែរអ៊ូរទាំ ហើយត្អូញត្អែរ ដោយដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មាត់របស់គេពោលសុទ្ធតែពាក្យអួតយ៉ាងសម្បើម ទាំងបញ្ចើចបញ្ចើមនុស្សដើម្បីផលប្រយោជន៍។
លោកស្រីចាត់គេឲ្យទៅហៅបារ៉ាក ជាកូនរបស់អ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានបង្គាប់លោកថា "ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ពីពួកកូនចៅណែបថាលី និងសាប់យូឡូន ហើយនាំគ្នាឡើងទៅលើភ្នំតាបោរទៅ។
លោកឆ្លើយតបថា៖ «គេជាបងប្អូនពោះមួយនឹងខ្ញុំ ដូច្នេះ ខ្ញុំស្បថចំពោះព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ប្រសិនបើអ្នកទុកជីវិតឲ្យគេរស់នៅ ខ្ញុំនឹងមិនសម្លាប់អ្នកទេ»។
លោកមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងស៊ូកូថថា៖ «សូមចែកនំបុ័ងឲ្យមនុស្សដែលមកតាមខ្ញុំនេះផង ដ្បិតគេអស់កម្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាលមូណា ជាស្តេចសាសន៍ម៉ាឌាន»។