លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
ពួកចៅហ្វាយ 6:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំយាងចេញពីទីនេះឡើយ ចាំឲ្យទូលបង្គំត្រឡប់មកវិញ ហើយនាំយកតង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះព្រះអង្គសិន»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «យើងនឹងនៅចាំរហូតអ្នកត្រឡប់មកវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលោកម្ចាស់កុំអញ្ជើញទៅណា ចាំខ្ញុំប្របាទត្រឡប់មកវិញ ទាំងនាំយកតង្វាយមកជូនផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកដង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។ អាល់គីតាប សូមកុំអញ្ជើញទៅណា ចាំខ្ញុំត្រឡប់មកវិញ ទាំងនាំយកជំនូនមកជូនផង»។ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឆ្លើយថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។ |
លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
ខ្ញុំប្របាទនឹងទៅយកនំបុ័ងបន្តិចបន្តួចមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរ ដ្បិតលោកម្ចាស់បានអញ្ជើញមកជួបអ្នកបម្រើរបស់លោកហើយ»។ បុរសទាំងបីតបថា៖ «ចូរធ្វើតាមពាក្យលោកចុះ»។
ប៉ុន្តែ ដោយឡុតចេះតែបង្ខំខ្លាំងពេក ទេវតាក៏ចូលទៅផ្ទះរបស់គាត់។ គាត់បានរៀបចំជប់លៀង ហើយដុតនំបុ័ងឥតដំបែ រួចទេវតាក៏បរិភោគ។
ម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះយេហូវ៉ាថា៖ «សូមលោកមេត្តាកុំទាន់អញ្ជើញទៅ យើងខ្ញុំនឹងរៀបចំកូនពពែមួយជូនលោក»។
លោកទូលព្រះអង្គថា៖ «ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គ សូមសម្ដែងទីសម្គាល់មួយឲ្យទូលបង្គំដឹងថា គឺពិតជាព្រះអង្គមែនដែលមានព្រះបន្ទូលនឹងទូលបង្គំ។
ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះរបស់លោក ហើយរៀបចំកូនពពែមួយ និងនំបុ័ងឥតដំបែធ្វើពីម្សៅមួយថាំង។ លោកយកសាច់ដាក់ក្នុងកញ្ច្រែង ហើយដាក់ទឹកសម្លក្នុងចាន នាំយកមកថ្វាយព្រះអង្គ នៅក្រោមដើមម៉ៃសាក់ លោកក៏ថ្វាយតង្វាយនោះដល់ព្រះអង្គ។