ដោយកូននៅក្នុងផ្ទៃរបស់នាងចេះតែប្រធាក់គ្នា នាងក៏ពោលថា៖ «បើមានរឿងកើតឡើងដូច្នេះ តើខ្ញុំរស់នៅម្ដេចបាន? » ដូច្នេះ នាងក៏ទៅទូលសួរព្រះយេហូវ៉ា។
ពួកចៅហ្វាយ 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌានឆ្លើយតបវិញថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះអម្ចាស់គង់នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បោះបង់ចោលយើងហើយ ព្រះអង្គបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេឌានឆ្លើយឡើងថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ ឯអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដែលពួកឰយុកោបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាទ្រង់បាននាំយើងខ្ញុំឡើងចេញពីស្រុកអេស៊ីព្ទមក តើការទាំងនោះនៅឯណា ដ្បិតឥឡូវនេះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលពួកទូលបង្គំ ព្រមទាំងប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកម៉ាឌានហើយ អាល់គីតាប លោកគេឌានឆ្លើយតបវិញថា៖ «លោកអើយ ប្រសិនបើអុលឡោះតាអាឡានៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មាន ដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា អុលឡោះតាអាឡាបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ អុលឡោះតាអាឡាបោះបង់ចោលយើងហើយ ទ្រង់បានប្រគល់យើងទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន!»។ |
ដោយកូននៅក្នុងផ្ទៃរបស់នាងចេះតែប្រធាក់គ្នា នាងក៏ពោលថា៖ «បើមានរឿងកើតឡើងដូច្នេះ តើខ្ញុំរស់នៅម្ដេចបាន? » ដូច្នេះ នាងក៏ទៅទូលសួរព្រះយេហូវ៉ា។
ហើយលោកចេញទៅទទួលអេសាទូលថា៖ «បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយព្រះយេហូវ៉ា ព្រះអង្គក៏គង់ជាមួយអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។
សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបម្រើព្រះអង្គ ចេញដោយខ្ញាល់ឡើយ ព្រះអង្គហើយដែលជួយទូលបង្គំ។ ឱព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំផាត់ទូលបង្គំចេញ សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ឱព្រះអើយ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក បុព្វបុរសយើងខ្ញុំ បានប្រាប់យើងខ្ញុំ អំពីកិច្ចការដែលព្រះអង្គបានធ្វើ នៅជំនាន់របស់លោក គឺនៅសម័យចាស់បុរាណថា
ព្រះអង្គបានបណ្តេញសាសន៍នានាចេញ ដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់ ហើយបានដាំអ៊ីស្រាអែលជំនួសវិញ ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះ តែបានធ្វើឲ្យអ៊ីស្រាអែលពង្រីកទឹកដី។
៙ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបាន បោះបង់ចោលយើងខ្ញុំ ហើយបានធ្វើឲ្យយើងខ្ញុំបាក់មុខ ក៏មិនបានយាងចេញទៅជាមួយពលទ័ព របស់យើងខ្ញុំទៀតដែរ។
៙ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គកាលពីដើម ជាសេចក្ដីដែលព្រះអង្គបានស្បថដល់ដាវីឌ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គនោះ ឥឡូវនេះ តើនៅឯណា?
ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលគេឡើយ។
ខណៈនោះ រាស្ត្រព្រះអង្គបាននឹកដល់គ្រាលោកម៉ូសេថា ព្រះអង្គដែលនាំគេឡើងពីសមុទ្រជាមួយគង្វាល នៃហ្វូងចៀមព្រះអង្គ តើព្រះអង្គនៅឯណា? ព្រះអង្គដែលដាក់ព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គឲ្យសណ្ឋិតនៅនឹងគេ តើនៅឯណា?
សូមព្រះអង្គពិចារណាពីលើស្ថានសួគ៌ ហើយទតមើល ពីទីលំនៅបរិសុទ្ធ និងសិរីល្អរបស់ព្រះអង្គ តើសេចក្ដីខ្មីឃ្មាត និងឫទ្ធានុភាពរបស់ព្រះអង្គនៅឯណា? សេចក្ដីស្រឡាញ់ក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ នោះបានលាក់បាំងពីទូលបង្គំហើយ។
កាលណាប្រជាជននេះ ឬហោរាណាម្នាក់ ឬសង្ឃណាម្នាក់ សួរអ្នកថា៖ តើបន្ទុករបស់ព្រះយេហូវ៉ាជាអ្វី? អ្នកត្រូវឆ្លើយតបទៅគេថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នករាល់គ្នាហ្នឹងហើយជាបន្ទុក យើងនឹងបោះបង់អ្នករាល់គ្នាចោល។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
នោះអស់ទាំងសាសន៍នឹងពោលថា "ហេតុអ្វីបានជាព្រះយេហូវ៉ាប្រព្រឹត្តដូច្នេះដល់ស្រុកនេះ? ហេតុអ្វីបានជាព្រះអង្គខ្ញាល់ខ្លាំងបែបនេះ?"
ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?"
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទៀត ហើយព្រះយេហូវ៉ាប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ម៉ាឌានអស់ប្រាំពីរឆ្នាំ។
ទេវតារបស់ព្រះយេហូវ៉ាបានបង្ហាញខ្លួនឲ្យលោកឃើញ ហើយប្រាប់ថា៖ «នែ៎ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាគង់ជាមួយអ្នក»។