អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។
ពួកចៅហ្វាយ 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកអ៊ីស្រាអែលសួរគ្នាថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានណាមួយមិនបានឡើងមកប្រជុំនៅចំពោះព្រះយេហូវ៉ាឬទេ?» គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងធ្ងន់ សម្រាប់អ្នកណាដែលមិនបានឡើងមកឯព្រះយេហូវ៉ានៅមីសប៉ានោះថា៖ «អ្នកនោះនឹងត្រូវស្លាប់ជាប្រាកដ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ជនជាតិអ៊ីស្រាអែលក៏សួរគ្នាទៅវិញទៅមកថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានក្រុមណាមួយមិនបានមករួមប្រជុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមីសប៉ាឬទេ?»។ គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងឱឡារិកថា អ្នកដែលមិនបានមករួមប្រជុំនៅមីសប៉ានឹងត្រូវស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេសួរគ្នាថា ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន តើអ្នកណាខ្លះដែលមិនបានឡើងមកប្រជុំឯព្រះយេហូវ៉ា គេសួរដូច្នោះ ពីព្រោះបានស្បថយ៉ាងធ្ងន់ ពីដំណើរអ្នកណាដែលមិនឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ានោះថា អ្នកនោះនឹងត្រូវស្លាប់ជាពិតប្រាកដ អាល់គីតាប បន្ទាប់មក ជនជាតិអ៊ីស្រអែលក៏សួរគ្នាទៅវិញទៅមកថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ តើមានក្រុមណាមួយមិនបានមករួមប្រជុំ នៅចំពោះអុលឡោះតាអាឡានៅមីសប៉ាឬទេ?»។ គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងឱឡារិកថា អ្នកដែលមិនបានមករួមប្រជុំនៅមីសប៉ានឹងត្រូវស្លាប់។ |
អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។
គ្រានោះ ពួកអ៊ីស្រាអែលបានស្បថនៅមីសប៉ាថា៖ «ក្នុងចំណោមពួកយើង មិនត្រូវឲ្យអ្នកណាម្នាក់ឲ្យកូនស្រីរបស់ខ្លួន ទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើយ»។
ប៉ុន្តែ ពួកយើងមិនអាចឲ្យកូនស្រីរបស់យើង ទៅធ្វើជាប្រពន្ធរបស់គេបានទេ»។ ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា «អ្នកណាលើកកូនស្រីឲ្យធ្វើជាប្រពន្ធពួកបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា»។
ពួកកូនចៅអ៊ីស្រាអែលនឹកស្តាយពួកបេនយ៉ាមីន ជាបងប្អូនរបស់ពួកគេ ហើយនិយាយថា៖ «នៅថ្ងៃនេះ កុលសម្ព័ន្ធមួយបានកាត់ចេញពីសាសន៍អ៊ីស្រាអែលហើយ
ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្ដាសាមេរ៉ូស ចូរដាក់បណ្ដាសាពួកអ្នកក្រុងនោះឲ្យខ្លាំង ព្រោះគេមិនបានមកជួយក្នុងចម្បាំងរបស់ព្រះយេហូវ៉ា គឺមិនជួយព្រះយេហូវ៉ាទាស់នឹងពួកខ្លាំងពូកែនោះទេ។
លោកយកគោមួយនឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ស្រុកអ៊ីស្រាអែល តាមរយៈពួកអ្នកទាំងនោះ ដោយពាក្យថា៖ «អ្នកណាដែលមិនចេញមកតាមលោកសូល និងលោកសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ»។ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើប្រជាជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់
នៅថ្ងៃនោះ ពួកអ៊ីស្រាអែលមានសេចក្ដីវេទនាណាស់ ដ្បិតសូលបានឲ្យគេស្បថថា៖ «អ្នកណាដែលបរិភោគអ្វីមុនពេលល្ងាច គឺដល់កាលណាយើងបានសងសឹកនឹងខ្មាំងសត្រូវហើយ នោះនឹងត្រូវបណ្ដាសា» ហេតុនោះបានជាក្នុងពួកគេ គ្មានអ្នកណាមួយហ៊ានបរិភោគអ្វីឡើយ។