ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 21:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​សួរ​គ្នា​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​អ្នក​ដែល​នៅ​សល់​បាន បើ​ស្ត្រី​ក្នុង​ពួក​បេនយ៉ាមីន​វិនាស​អស់​ទៅ​ហើយ​នោះ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​សហគមន៍​មាន​ប្រសាសន៍​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​ពួក​បេន‌យ៉ាមីន​ដែល​នៅ​រស់​អាច​មាន​ប្រពន្ធ បើ​ស្ត្រីៗ​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ស្លាប់​អស់​ទៅ​ហើយ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​ក៏​សួរ​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន ដ្បិត​ពួក​ស្ត្រី​ក្នុង​ពួក​បេន‌យ៉ាមីន​បាន​វិនាស​អស់​ហើយ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ អស់​លោក​អះលី‌ជំអះ​នៃ​សហគមន៍​និយាយ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​ពួក​ពុន‌យ៉ាមីន​ដែល​នៅ​រស់​អាច​មាន​ប្រពន្ធ បើ​ស្ត្រីៗ​ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ស្លាប់​អស់​ទៅ​ហើយ?

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 21:16
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជាជន​នោះ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​បេនយ៉ាមីន ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បាត់ពួក​គេ​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល។


គេ​ឆ្លើយ​ថា៖ «ពួក​បេនយ៉ាមីន​ដែល​បាន​រួច​ជីវិត ត្រូវ​តែ​មានមត៌ក​សម្រាប់​ពួក​គេ ដើម្បី​កុំ​ឲ្យ​មាន​កុល‌សម្ព័ន្ធ​ណា​មួយ​រលុប​បាត់​ពី​អ៊ីស្រា‌អែល​ឡើយ។