ពេលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយតង្វាយល្ងាច តែគ្មានឮសំឡេង ឬចម្លើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង។
ពួកចៅហ្វាយ 19:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ហៅនាងថា៖ «ក្រោកឡើង តោះយើងទៅមុខទៀត!» ប៉ុន្តែ គ្មានចម្លើយតបមកវិញសោះ។ ដូច្នេះ គាត់ក៏លើកនាងដាក់លើខ្នងលា ហើយចេញដំណើរទៅផ្ទះរបស់គាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ហៅនាងថា៖ «ក្រោកឡើង យើងទៅមុខទៀត!» ប៉ុន្តែ គ្មានចម្លើយតបមកវិញសោះ!។ បុរសនោះក៏លើកសាកសពនាងដាក់លើខ្នងលា ហើយវិលត្រឡប់ទៅផ្ទះគាត់វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ហៅថា នែ ចូរក្រោកឡើង យើងទៅ តែនាងមិនឆ្លើយសោះ ដូច្នេះគាត់ក៏លើកព្រនរដាក់លើលា នាំត្រឡប់ទៅឯលំនៅខ្លួនទៅ អាល់គីតាប គាត់ហៅនាងថា៖ «ក្រោកឡើងយើងទៅមុខទៀត!» ប៉ុន្តែ គ្មានចម្លើយតបមកវិញសោះ!។ បុរសនោះក៏លើកសាកសពនាងដាក់លើខ្នងលា ហើយវិលត្រឡប់ទៅផ្ទះគាត់វិញ។ |
ពេលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយតង្វាយល្ងាច តែគ្មានឮសំឡេង ឬចម្លើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង។
លុះព្រឹកឡើង ប្តីរបស់នាងក៏ក្រោកឡើង ហើយបើកទ្វារ ដើម្បីបន្ដដំណើរ នោះស្រាប់តែឃើញប្រពន្ធចុងរបស់គាត់ដួលដេកនៅមាត់ទ្វារផ្ទះ ទាំងដៃតោងក្របទ្វារ។
យប់នោះ ស្រាប់តែពួកមេដឹកនាំនៅក្រុងគីបៀរ លើកគ្នាមកព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ ហើយទាស់នឹងខ្ញុំ។ គេមានបំណងចង់សម្លាប់ខ្ញុំ រួចគេចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយរំលោភនាងរហូតដល់ស្លាប់។