ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 17:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មីកា​សួរ​គាត់​ថា៖ «តើ​អ្នកអញ្ជើញ​មក​ពី​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​លេវី មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ហើយ​ខ្ញុំ​ដើរ​រក​កន្លែង​មួយ​ដែល​ខ្ញុំ​អាច​ស្នាក់​នៅ​បាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មីកា​សួរ​គាត់​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​ពួក​លេវី មក​ពី​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ហើយ​ខ្ញុំ​កំពុង​ដើរ​រក​មើល​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មីកា​សួរ​គាត់​ថា អ្នក​មក​ពី​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​ជា​ពួក​លេវី ពី​បេថ្លេ‌ហិម ស្រុក​យូដា ខ្ញុំ​ស្វែង​រក​ទី​ណា​ដែល​ខ្ញុំ​នឹង​ស្នាក់​នៅ​បាន

សូមមើលជំពូក

អាល់គីតាប

លោក​មីកា​សួរ​គាត់​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​ពួក​លេវី មក​ពី​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ហើយ​ខ្ញុំ​កំពុង​ដើរ​រក​មើល​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 17:9
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មីកា​ឆ្លើយ​តប​ថា៖ «សូមស្នាក់​នៅ​ជា​មួយ​ខ្ញុំ ធ្វើ​ជា​ឪពុក និង​ជា​សង្ឃ​ដល់​ខ្ញុំ​ទៅ ខ្ញុំ​នឹងជូន​ប្រាក់​សុទ្ធ​ដល់​លោក​ដប់ស្លឹង​ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​សម្លៀក​បំពាក់​មួយ​សម្រាប់ និង​ម្ហូប​អាហារ​ទៀត​ផង»។ ដូច្នេះ បុរសជា​លេវី​នោះ​ក៏​ចូល​ទៅ។


គ្រា​នោះ នៅ​ក្រុង​បេថ្លេ‌ហិម​ស្រុក​យូដា មានយុវជន​ម្នាក់​ក្នុង​ពូជ​ពង្ស​យូដា ដែល​ជា​លេវី បាន​មក​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ។


បុរស​នេះ​បានចាក​ចេញ​ពី​បេថ្លេ‌ហិមក្នុង​ស្រុក​យូដា ដើម្បី​ទៅ​រកកន្លែង​មួយ​ដែល​គាត់​អាច​ស្នាក់​នៅ​បាន។ ពេល​ធ្វើ​ដំណើរ​ទៅ គាត់​ក៏​បាន​មក​ដល់​ផ្ទះ​មីកា នៅ​ស្រុក​ភ្នំ​អេប្រាអិម។