ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 11:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ចាស់​ទុំ​ស្រុក​កាឡាត​តប​ថា៖ «ហេតុ​នេះហើយ​បាន​ជា​យើង​មក​រក​លោកនៅ​ពេល​នេះ ដើម្បី​ឲ្យ​លោក​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន​ជា​មួយ​យើង ហើយ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​យើង គ្រប់​គ្រង​លើ​ប្រជាជន​នៅ​ស្រុក​កាឡាត​ទាំងមូល»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ចាស់​ទុំ​តប​ថា៖ «ព្រោះ​តែ​យើង​ខ្ញុំ​មាន​អាសន្ន​ដូច្នេះ​ហើយ បាន​ជា​ពេល​នេះ យើង​ខ្ញុំ​រត់​មក​រក​លោក​វិញ ដើម្បី​អញ្ជើញ​លោក​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន​ជា​មួយ​យើង​ខ្ញុំ ហើយ​សូម​លោក​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​យើង​ខ្ញុំ និង​លើ​ប្រជា‌ជន​នៅ​ស្រុក​កាឡាដ​ទាំង​មូល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ឆ្លើយ​តប​ថា គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា​មក​រក​អ្នក​ឥឡូវ ដើម្បី​ឲ្យ​អ្នក​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ធ្វើ​ជា​មេ​របស់​យើង​រាល់​គ្នា គ្រប់‌គ្រង​លើ​មនុស្ស​នៅ​ស្រុក​កាឡាត​ទាំង​អស់

សូមមើលជំពូក

អាល់គីតាប

ពួក​ចាស់​ទុំ​តប​ថា៖ «ព្រោះ​តែ​យើង​ខ្ញុំ​មាន​អាសន្ន​ដូច្នេះ​ហើយ បាន​ជា​ពេល​នេះ យើង​ខ្ញុំ​រត់​មក​រក​អ្នក​វិញ ដើម្បី​អញ្ជើញ​អ្នក​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន​ជា​មួយ​យើង​ខ្ញុំ ហើយ​សូម​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​យើង​ខ្ញុំ និង​លើ​ប្រជា‌ជន​នៅ​ស្រុក​កាឡាដ​ទាំង​មូល»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 11:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ»។ អ្នក​សំណព្វ​របស់​ព្រះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ដូច​កាល​ដើម​វិញ។


សូម​អត់​ទោស​បាប​ឲ្យ​យើង​ផង តែ​ម្តង​នេះ​ទៀត​ទេ សូម​អង្វរ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បន្ថយ​សេចក្ដី​ស្លាប់​នេះ ចេញ​ពី​យើង​ទៅ»។


ដូច្នេះ ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ទី‌រហា‌ស្ថាន​បាន តែ​មិន​ត្រូវ​ទៅ​ឆ្ងាយ​ពេក​ឡើយ។ ចូរ​អធិស្ឋាន​ឲ្យ​យើង​ផង»។


ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អង្វរ​ព្រះ‌យេហូវ៉ាឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ពី​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​នេះ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា»។


សូម​អង្វរ​ព្រះ‌យេហូវ៉ា​ផង ដ្បិត​ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​នេះ​គឺ​ល្មម​ហើយ យើង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ មិន​ឃាត់‌ឃាំង​អ្នក​រាល់​គ្នា​ទៀត​ឡើយ»។


ប្រជាជន និង​មេ​ដឹក​នាំ​របស់​ពួក​កាឡាត សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ្នក​ណា​ហ៊ាន​នាំ​មុខ​ច្បាំង​នឹង​ពួក​អាំម៉ូន​មុន​គេ? អ្នក​ណា​ហ៊ាន អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជាជន​កាឡាត​ទាំង​មូល»។


យែបថា​និយាយ​ទៅ​កាន់​ពួក​ចាស់​ទុំ​ស្រុក​កាឡាត​ថា៖ «ប្រសិន‌បើ​អស់​លោក​ហៅ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ប្រគល់​គេ​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។