ដូច្នេះ យើងក៏ខំប្រឹងធ្វើការ ហើយពួកគេពាក់កណ្ដាលកាន់លំពែង ចាប់តាំងពីថ្ងៃរះ រហូតដល់ផ្កាយលេចចេញមក។
នេហេមា 4:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ខ្ញុំក៏ប្រាប់ប្រជាជនថា៖ «ត្រូវឲ្យគ្រប់គ្នា ព្រមទាំងអ្នកបម្រើរបស់ខ្លួន ដេកនៅក្រុងយេរូសាឡិម ដើម្បីឲ្យគេជួយការពារយើងនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដដែលនោះ ខ្ញុំពោលទៅកាន់ប្រជាជនទៀតថា៖ «នៅពេលយប់ អ្នករាល់គ្នាត្រូវសម្រាកនៅក្រុងយេរូសាឡឹមជាមួយអ្នកបម្រើរបស់ខ្លួន គឺយើងត្រូវយាមនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ខ្ញុំក៏ប្រាប់ពួកជនថា ត្រូវឲ្យគ្រប់គ្នា ព្រមទាំងអ្នកបំរើរបស់ខ្លួន ដេកនៅក្នុងក្រុងយេរូសាឡិម ដើម្បីនឹងជួយការពារយើងរាល់គ្នា នៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ អាល់គីតាប នៅគ្រាដដែលនោះ ខ្ញុំពោលទៅកាន់ប្រជាជនទៀតថា៖ «នៅពេលយប់ អ្នករាល់គ្នាត្រូវសម្រាកនៅក្រុងយេរូសាឡឹមជាមួយអ្នកបម្រើរបស់ខ្លួន គឺយើងត្រូវយាមនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ |
ដូច្នេះ យើងក៏ខំប្រឹងធ្វើការ ហើយពួកគេពាក់កណ្ដាលកាន់លំពែង ចាប់តាំងពីថ្ងៃរះ រហូតដល់ផ្កាយលេចចេញមក។
ដូច្នេះ ទោះជាខ្ញុំ ឬបងប្អូន ពួកអ្នកបម្រើរបស់ខ្ញុំ ឬពួកអ្នកការពារដែលមកតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសម្លៀកបំពាក់ចេញឡើយ ម្នាក់ៗកាន់អាវុធជាប់នឹងដៃស្ដាំជានិច្ច។