ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 4:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ យើងក៏​ខំ​ប្រឹង​ធ្វើ​ការ ហើយ​ពួក‌គេ​ពាក់​កណ្ដាល​កាន់​លំពែង ចាប់​តាំង​ពី​ថ្ងៃ​រះ រហូត​ដល់​ផ្កាយ​លេច​ចេញ​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​បន្ត​សំណង់​របស់​យើង​របៀប​នេះ គឺ​ពួក​យើង​ចំនួន​ពាក់​កណ្ដាល​កាន់​លំពែង តាំង​ពី​ព្រលឹម​ទល់​ព្រលប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាង​នោះ យើង​រាល់​គ្នា​ចេះ​តែ​ធ្វើ​ការ​ទៅ មនុស្ស​ពាក់​កណ្តាល​បាន​កាន់​លំពែង​ចាប់​តាំង​ពី​ថ្ងៃ​រះ ដរាប​ដល់​ផ្កាយ​លេច​ចេញ​មក

សូមមើលជំពូក

អាល់គីតាប

យើង​បាន​បន្ត​សំណង់​របស់​យើង​របៀប​នេះ គឺ​ពួក​យើង​ចំនួន​ពាក់​កណ្ដាល​កាន់​លំពែង តាំង​ពី​ព្រលឹម​ទល់​ព្រលប់។

សូមមើលជំពូក



នេហេមា 4:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នៅ​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ នោះ​ត្រូវ​ប្រមូល​គ្នា​មក​ឯ​យើង​នៅ​ទី​នោះ។ ព្រះ​នៃ​យើង​នឹង​ប្រយុទ្ធ​ជំនួស​យើង»។


នៅ​គ្រា​នោះ ខ្ញុំ​ក៏​ប្រាប់​ប្រជា‌ជន​ថា៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា ព្រម​ទាំង​អ្នក​បម្រើ​របស់​ខ្លួន ដេក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​គេ​ជួយ​ការ​ពារ​យើង​នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ»។


ប៉ុន្តែ ដែល​ខ្ញុំ​ជា​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារព្រះ‌គុណ​របស់​ព្រះ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​ចំពោះ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ គឺ​ព្រះ‌គុណ​របស់​ព្រះ ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ។


ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។


យើង​មិន​ត្រូវ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​យើង​មិន​រសាយ​ចិត្ត​ទេ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ។


សម្រាប់​ការ​នេះ ខ្ញុំ​ខំ​ធ្វើ​ការ​នឿយ​ហត់ ទាំង​តយុទ្ធ​តាម​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ដែល​ធ្វើ​ការ​ក្នុង​ខ្ញុំ​ប្រកប​ដោយ​ចេស្ដា។