ឯកូនចៅរបស់ពួកចម្រៀង គេបានប្រមូលផ្ដុំគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម និងពីភូមិនានារបស់ពួកនថូផា
នេហេមា 3:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់ពីគាត់ មានពួកសង្ឃ គឺពួកសង្ឃដែលនៅតំបន់ជុំវិញ បានជួសជុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកបូជាចារ្យដែលរស់នៅតាមតំបន់ជុំវិញក្រុងយេរូសាឡឹម នាំគ្នាជួសជុលនៅក្បែរគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នឹងគាត់មានពួកសង្ឃបានជួសជុល គឺជាពួកសង្ឃដែលនៅស្រុកជុំវិញ អាល់គីតាប បន្ទាប់មក ពួកអ៊ីមុាំដែលរស់នៅតាមតំបន់ជុំវិញក្រុងយេរូសាឡឹម នាំគ្នាជួសជុលនៅក្បែរគាត់។ |
ឯកូនចៅរបស់ពួកចម្រៀង គេបានប្រមូលផ្ដុំគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម និងពីភូមិនានារបស់ពួកនថូផា
បន្ទាប់ពីគាត់ មានម្រេម៉ូត កូនរបស់អ៊ូរីយ៉ា និងជាចៅរបស់ហាកូស បានជួសជុលមួយផ្នែកទៀត ចាប់តាំងពីទ្វារផ្ទះរបស់អេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះរបស់លោក។
បន្ទាប់ពីអ្នកទាំងនោះ មានបេនយ៉ាមីន និងហាស៊ូបបានជួសជុលនៅមុខផ្ទះរបស់ពួកគេ ហើយបន្ទាប់មកទៀត មានអ័សារា ជាកូនរបស់ម្អាសេយ៉ា និងជាចៅរបស់អ័ណានា បានជួសជុលនៅក្បែរផ្ទះរបស់ខ្លួន។
សានបាឡាត និងកេសែម ចាត់គេមកជួបខ្ញុំ និយាយថា៖ «សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នានៅភូមិណាមួយ ក្នុងជ្រលងភ្នំអូណូរ»។ ប៉ុន្ដែ គេមានបំណងនឹងធ្វើបាបខ្ញុំ។