នេហេមា 3:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ាលគា ជាកូនរបស់ហារីម និងហាស៊ូម ជាកូនរបស់ផាហាត-ម៉ូអាប់ បានជួសជុលមួយផ្នែកទៀត ព្រមទាំងប៉មត្រង់គុកភ្លើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ាល់គាជាកូនរបស់លោកហារីម និងលោកហាស៊ូប ជាកូនរបស់លោកផាហាត-ម៉ូអាប់ ជួសជុលកំពែងក្រុងមួយផ្នែកទៀត ព្រមទាំងប៉មឡភ្លើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ាលគា ជាកូនហារីម នឹងហាស៊ូប ជាកូនផាហាត-ម៉ូអាប់ គេបានជួសជុលមួយដុំទៀត ព្រមទាំងប៉មត្រង់គុកភ្លើង អាល់គីតាប លោកម៉ាល់គាជាកូនរបស់លោកហារីម និងលោកហាស៊ូប ជាកូនរបស់លោកផាហាត-ម៉ូអាប់ ជួសជុលកំពែងក្រុងមួយផ្នែកទៀត ព្រមទាំងប៉មឡភ្លើង។ |
ក្នុងពួកកូនចៅផាហាត-ម៉ូអាប់ មានអេលីយ៉ូណាយ ជាកូនសេរ៉ាហ៊ា ហើយមានប្រុស ២០០ នាក់ មកជាមួយ។
ក្រុមចម្រៀងមួយទៀត ដែលពោលពាក្យអរព្រះគុណ ចេញទៅខាងឆ្វេង ហើយខ្ញុំក៏ដើរតាមក្រោយពួកគេ មានទាំងប្រជាជនពាក់កណ្ដាលនៅលើកំផែង ពីលើប៉មគុកភ្លើង រហូតដល់កំផែងធំ
នៅជាប់នឹងអ្នកទាំងនោះ មានយេដាយ៉ា ជាកូនរបស់ហារូម៉ាប បានជួសជុលផ្នែកដែលនៅខាងមុខផ្ទះគាត់ ហើយនៅជាប់នឹងគាត់ នោះមានហាធូស ជាកូនរបស់ហាសាបនា បានជួសជុល។
ចូរដើរចុះឡើងក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញ ហើយរាប់ចំនួនប៉មរបស់ទីក្រុងនេះមើល