ដូច្នេះ ចូរលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសអ្នករាល់គ្នាឥឡូវនេះទៅ ហើយប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះអង្គវិញ។ ចូរញែកខ្លួនចេញពីពួកអ្នកនៅស្រុកនេះ និងពីប្រពន្ធជាស្ត្រីសាសន៍ដទៃទៅ»។
នេហេមា 13:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលប្រជាជនបានឮក្រឹត្យវិន័យនេះភ្លាម គេក៏ញែកសាសន៍អ៊ីស្រាអែល ចេញពីពួកសាសន៍ដទៃទាំងប៉ុន្មាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឮក្រឹត្យវិន័យនេះហើយ គេក៏បំបែកជនជាតិអ៊ីស្រាអែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលគេបានឮក្រិត្យវិន័យនោះហើយ គេក៏ញែកពួកលាយពូជចេញពីសាសន៍អ៊ីស្រាអែលទៅ។ អាល់គីតាប ពេលឮហ៊ូកុំនេះហើយ គេក៏បំបែកជនជាតិអ៊ីស្រអែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។ |
ដូច្នេះ ចូរលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសអ្នករាល់គ្នាឥឡូវនេះទៅ ហើយប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះអង្គវិញ។ ចូរញែកខ្លួនចេញពីពួកអ្នកនៅស្រុកនេះ និងពីប្រពន្ធជាស្ត្រីសាសន៍ដទៃទៅ»។
ដ្បិតគេបានយកកូនស្រីសាសន៍ទាំងនោះមកធ្វើជាប្រពន្ធសម្រាប់ខ្លួនគេ និងសម្រាប់កូនប្រុសរបស់គេ ហើយធ្វើឲ្យពូជបរិសុទ្ធបានលាយឡំជាមួយប្រជាជននៅស្រុកនេះ។ ពួកអ្នកដឹកនាំ និងពួកគ្រប់គ្រងបាននាំអាទិ៍អំពើរំលងនេះមុនគេ"។
ឯប្រជាជនឯទៀតៗ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ពួកអ្នកបម្រើព្រះវិហារ និងអស់អ្នកដែលបានញែកខ្លួនចេញពីប្រជាជនដែលរស់នៅស្រុកទាំងនោះ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកគេ គឺអស់អ្នកដែលមានចំណេះ និងការយល់ដឹង
អស់អ្នកដែលជាពូជពង្សអ៊ីស្រាអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយឈរឡើង លន់តួអំពើបាបរបស់ខ្លួន និងអំពើទុច្ចរិតនៃបុព្វបុរសរបស់គេ។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
៙ តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
មានបណ្ដាជនដទៃទៀតជាច្រើនបានឡើងទៅជាមួយពួកគេដែរ ព្រមទាំងហ្វូងចៀម ហ្វូងគោ គឺហ្វូងសត្វយ៉ាងសន្ធឹកសន្ធាប់។
ដ្បិតពាក្យបណ្ដាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្ដីបន្ទោស នៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ
រីឯសាសន៍ដទៃដែលរស់នៅក្នុងចំណោមកូនចៅអ៊ីស្រាអែល គេមានចិត្តលោភជាខ្លាំង ហើយកូនចៅអ៊ីស្រាអែលក៏យំតាមគេដែរ ដោយពោលថា៖ «តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ?
ដូច្នេះ គ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ដ្បិតតាមរយៈក្រឹត្យវិន័យ នោះសម្ដែងឲ្យស្គាល់អំពើបាប។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។