ដូច្នេះ ពួកឈ្មួញ និងពួកអ្នកលក់ដូរទំនិញគ្រប់ប្រភេទ ក៏ដេកនៅខាងក្រៅក្រុងយេរូសាឡិមម្តង ឬពីរដែរ។
នេហេមា 13:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលចាប់ផ្ដើមងងឹតនៅទ្វារក្រុងយេរូសាឡិម នៅល្ងាចថ្ងៃសប្ប័ទ ខ្ញុំបង្គាប់ឲ្យគេបិទទ្វារ ហើយហាមមិនឲ្យគេបើក រហូតដល់ផុតថ្ងៃសប្ប័ទ។ ខ្ញុំដាក់អ្នកបម្រើរបស់ខ្ញុំខ្លះនៅតាមទ្វារក្រុង ដើម្បីកុំឲ្យអ្នកណាយកបន្ទុកអ្វីចូលមកនៅថ្ងៃសប្ប័ទឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខ្ញុំបញ្ជាឲ្យគេខ្ទាស់ទ្វារក្រុង នៅល្ងាចផ្ដើមថ្ងៃសប្ប័ទ ហើយខ្ញុំប្រាប់ឲ្យគេបើកទ្វារវិញ ក្រោយថ្ងៃសប្ប័ទ។ ខ្ញុំដាក់សហការីរបស់ខ្ញុំមួយចំនួនឲ្យយាមមាត់ទ្វារក្រុង ដើម្បីកុំឲ្យនរណាដឹកអ្វីចូលទីក្រុងនៅថ្ងៃសប្ប័ទឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក កាលណាអស់ទាំងទ្វារនៃក្រុងយេរូសាឡិម ចាប់តាំងងងឹត ហៀបនឹងចូលថ្ងៃឈប់សំរាកហើយ នោះខ្ញុំក៏បង្គាប់ឲ្យបិទទ្វារ ហើយហាមមិនឲ្យបើកដរាបដល់ផុតថ្ងៃឈប់សំរាកនោះ ខ្ញុំក៏ដាក់ពួកអ្នកបំរើរបស់ខ្ញុំខ្លះ ឲ្យត្រួតលើទ្វារទាំងប៉ុន្មាន ដើម្បីកុំឲ្យមានអ្នកណាយកបន្ទុកអ្វី ចូលមកនៅថ្ងៃឈប់សំរាកឡើយ អាល់គីតាប បន្ទាប់មក ខ្ញុំបញ្ជាឲ្យគេខ្ទាស់ទ្វារក្រុង នៅល្ងាចផ្ដើមថ្ងៃឈប់សម្រាក ហើយខ្ញុំប្រាប់ឲ្យគេបើកទ្វារវិញ ក្រោយថ្ងៃឈប់សម្រាក។ ខ្ញុំដាក់សហការីរបស់ខ្ញុំមួយចំនួនឲ្យយាមមាត់ទ្វារក្រុង ដើម្បីកុំឲ្យនរណាដឹកអ្វីចូលទីក្រុងនៅថ្ងៃឈប់សម្រាកឡើយ។ |
ដូច្នេះ ពួកឈ្មួញ និងពួកអ្នកលក់ដូរទំនិញគ្រប់ប្រភេទ ក៏ដេកនៅខាងក្រៅក្រុងយេរូសាឡិមម្តង ឬពីរដែរ។
ខ្ញុំបានហាមគេថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡិម មុនថ្ងៃបញ្ចេញកម្ដៅឡើយ ហើយកាលគេកំពុងនៅឈរចាំយាម ត្រូវបិទទ្វារ ហើយខ្ទាស់រនុក។ ក្នុងចំណោមអ្នកក្រុងយេរូសាឡិម ត្រូវចាត់តាំងឲ្យមានពួកអ្នកយាម ខ្លះតាមប៉ុស្ដិ៍យាមរបស់គេ ហើយខ្លះទៀតនៅមុខផ្ទះរបស់គេរៀងខ្លួន»។
ពេលណាអ្នករាល់គ្នាច្រូតចម្រូតនៅស្រែចម្ការរបស់អ្នក មិនត្រូវឲ្យដល់កៀនឡើយ ក៏មិនត្រូវសន្សំរើសកួរស្រូវដែលជ្រុះចុះដែរ ត្រូវឲ្យទុកសម្រាប់អស់អ្នកក្រីក្រ និងអស់អ្នកដែលស្នាក់នៅវិញ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
ថ្ងៃនោះត្រូវទុកជាថ្ងៃសប្ប័ទសម្រាប់ឲ្យអ្នករាល់គ្នាបានសម្រាក ហើយអ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃប្រាំបួនខែនោះ ចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះអ្នករាល់គ្នាត្រូវរក្សាថ្ងៃសប្ប័ទរបស់អ្នក»។
ដូច្នេះ ពួកសាសន៍យូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានច្បាប់នឹងលីកន្ទេលរបស់អ្នកទេ»។