ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​លេវី​មាន យេសួរ ប៊ីនុយ កាឌ‌មាល សេរេ‌ប៊ីយ៉ា យូដា និង​ម៉ាថានា ដែល​រួម​ជាមួយ​បង‌ប្អូន​របស់​លោក ទទួល​ខុស​ត្រូវ​ខាង​ចម្រៀង​អរ​ព្រះ‌គុណ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​លេវី​មាន: លោក​យេសួរ លោក​ប៊ីនុយ លោក​កាឌ‌មាល លោក​សេរេ‌ប៊ីយ៉ា លោក​យូដា លោក​ម៉ាថា‌នា ដែល​ជា​អ្នក​ដឹក​នាំ​ចម្រៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បងប្អូន​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​លេវី នោះ​មាន​យេសួរ ប៊ីនុយ កាឌមាល សេរេ‌ប៊ីយ៉ា យូដា នឹង​ម៉ាថានា គឺ​លោក​នេះ នឹង​បង​ប្អូន​លោក ដែល​ត្រួត​លើ​ការ‌ងារ​អរ​ព្រះ‌គុណ

សូមមើលជំពូក

អាល់គីតាប

ពួក​លេវី​មាន: លោក​យេសួរ លោក​ប៊ីនុយ លោក​កាឌ‌មាល លោក​សេរេ‌ប៊ីយ៉ា លោក​យូដា លោក​ម៉ាថា‌នា ដែល​ជា​អ្នក​ដឹក​នាំ​ចំរៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បង​ប្អូន​របស់​លោក។

សូមមើលជំពូក



នេហេមា 12:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឪពុក​ក្នុង​ពួក​លេវី គេ​អាស្រ័យ​នៅ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន ហើយ​ទំនេរ​ពី​ការ​ឯ​ទៀត ដ្បិត​គេ​ធ្វើ​ការ‌ងារ​របស់​គេ​ទាំង​យប់​ទាំង​ថ្ងៃ។


ចំណែក​ឯ​ពួក​លេវី ជា​កូន​ចៅ​យេសួរ និង​កាឌ‌មាល កូន​ចៅ​ហូ‌ដាវា មាន ៧៤ នាក់


ពេល​នោះ យេសួរ ជា​កូន​យ៉ូ‌សាដាក និង​ពួក​សង្ឃ ជា​បង​ប្អូន​របស់​លោក និង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក​ក៏​នាំ​គ្នា​ស្អាង​អាសនា​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​បាន​ថ្វាយ​តង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ។


ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​សាប់ឌី សាប់ឌី​ជា​កូន​អេសាភ ដែល​ជា​មេដឹក​នាំ​ក្នុង​ការ​អរ​ព្រះ​គុណ និង​ការ​អធិស្ឋាន និង​បាក‌ប៊ូគា ជា​មេ​ដឹក​នាំ​រង​ក្នុង​ចំណោម​បង‌ប្អូន​របស់​គាត់ ហើយ​អាប់ដា ជា​កូន​សាំមួរ ដែល​ជា​កូន​កាឡាល កាឡាល​ជា​កូន​យេឌូ‌ថិន។


អ្នក​ដែល​គ្រប់​គ្រង​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហា‌សាប‌យ៉ា ហា‌សាប‌យ៉ា​ជា​កូន​ម៉ាថានា ម៉ាថានា​ជា​កូន​មីកា ជា​ពូជ​ពង្ស​អេសាភ ដែល​ជា​ពួក​ចម្រៀង គេ​គ្រប់​គ្រង​លើ​កិច្ច​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។


ឯ​ពួក​មេ​ក្នុង​ពួក​លេវី​មាន ហា‌សាប‌យ៉ា សេរេ‌ប៊ីយ៉ា និង​យេសួរ ជា​កូន​កាឌ‌មាល ទទួល​បន្ទុក​រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​គេ ដែល​ឈរ​ទល់​មុខ​នឹង​ពួក​គេ ដើម្បី​សរ‌សើរ​តម្កើង និង​អរ​ព្រះ‌គុណ ស្រប​តាម​បង្គាប់​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​សំណព្វ​របស់​ព្រះ តាម​ពួក តាម​វេន​របស់​ខ្លួន។


សាលូវ អ័ម៉ុក ហ៊ីល‌គីយ៉ា និង​យេដាយ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ពួក​សង្ឃ និង​លើ​ពួក​បង‌ប្អូនរបស់​គេ ក្នុង​គ្រា​យេសួរ។


រីឯ​បាក‌ប៊ូគា និង​អ៊ូនី និង​បង‌ប្អូន​របស់​លោក ឈរ​‌បំពេញ​មុខ​ងារនៅ​ទល់​មុខ​នឹង​លោក​ទាំង​នោះ។


ឯ​ពួក​លេវីគឺ កូន​ចៅ​យេសួរ និង​កាឌ‌មាល​ខាង​វង្ស​របស់​ហូដាវា​មាន ៧៤ នាក់។


កូន​ចៅ​លេបាណា កូន​ចៅ​ហាកាបា កូន​ចៅ​សាលម៉ាយ


ពេល​នោះ យេសួរ បានី កាឌ‌មាល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី និង​កេណានី ឈរ​លើ​ថ្នាក់​ជណ្តើរ​របស់​ពួក​លេវី ហើយ​បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។