ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​កូន​ចៅ​របស់​ពួក​ចម្រៀង គេ​បានប្រ​មូលផ្ដុំ​គ្នា​ពី​ស្រុក​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម និង​ពី​ភូមិ​នានា​របស់​ពួក​នថូផា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​ចម្រៀង​ប្រមូល​គ្នា​ផ្ដុំ​ពី​កន្លែង​ផ្សេងៗ នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ភូមិ​នានា​នៅ​តំបន់​នថូ‌ផា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​ចៅ​របស់​ពួក​ចំរៀង​គេ​ក៏​មូល​គ្នា​ពី​ស្រុក​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​ពី​អស់​ទាំង​ភូមិ​នៃ​ពួក​នថូផា

សូមមើលជំពូក

អាល់គីតាប

ក្រុម​ចំរៀង​ប្រមូល​គ្នា​ផ្ដុំ​ពី​កន្លែង​ផ្សេងៗ នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ភូមិ​នានា​នៅ​តំបន់​នថូ‌ផា

សូមមើលជំពូក



នេហេមា 12:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​សាលម៉ា គេ​បង្កើត​ពួក​បេថ្លេ‌ហិម ពួក​នថូផា ពួក​អាត្រូត-បេត-យ៉ូអាប់ និង​ពួក​ហាស៊ី-ហាម៉ា‌ណាធី គឺ​ជា​ពួក​សោរីត។


ហើយ​អូបា‌ឌា​ជា​កូន​សេម៉ា‌យ៉ា ដែល​ជា​កូន​កាឡាល កាឡាល​ជា​កូន​យេឌូថិន ហើយ​មាន​បេរេ‌គា​ជា​កូន​អេសា ដែល​ជា​កូន​អែល​កាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូ‌ផា។


ហើយ​ពី​បេត-គីល‌កាល ពី​តំបន់​កេបា និង​អាស‌ម៉ាវែត​ដែរ ដ្បិត​ពួក​ចម្រៀង​បាន​សង់​ភូមិ​របស់​ខ្លួន នៅ​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម។


ខ្ញុំ​ក៏​យល់​ឃើញ​ថា គេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ពួក​លេវី​ទេ ដូច្នេះ ពួក​លេវី និង​ពួក​ចម្រៀង ដែល​ត្រូវ​បំពេញ​មុខ​ងារ​បម្រើ គេ​ក៏​នាំ​គ្នា​វិល​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​វិញ។


បន្ទាប់​ពី​គាត់ មាន​ពួក​សង្ឃ គឺ​ពួក​សង្ឃ​ដែល​នៅ​តំបន់​ជុំ​វិញ បាន​ជួស‌ជុល។


សាន‌បាឡាត និង​កេសែម ចាត់​គេ​មក​ជួប​ខ្ញុំ និយាយ​ថា៖ «សូម​អញ្ជើញ​មក យើង​នឹងពិភាក្សា​គ្នា​នៅ​ភូមិ​ណា​មួយ ក្នុង​ជ្រលង​ភ្នំ​អូណូរ»។ ប៉ុន្ដែ គេ​មាន​បំណង​នឹង​ធ្វើ​បាប​ខ្ញុំ។


ពួក​បេថ្លេ‌ហិម និង​ពួក​នថូ‌ផា​មាន ១៨៨ នាក់